ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ការស្ទង់មតិ CGTN | "សកលខាងត្បូង" កំពុងរង់ចាំ "ចម្លើយរបស់ចិន"
2024-11-17 15:15:24cri
Share with:

ប្រធានបទនៃកិច្ចប្រជុំកំពូល G20 ឆ្នាំ 2024 "គែកសាងពិភពលោកដ៏យុត្តិធម៌និងភពផែនដីប្រកបដោយនិរន្តរភាព" ក្នុងន័យឆ្លើយតបនឹងស្ថានការណ៍អន្តរជាតិដ៏ច្របូកច្របល់ និងមានភាពបម្រែបម្រួលនិងបញ្ហាអភិបាលកិច្ចដ៏ស្មុគស្មាញនិងធ្ងន់ធ្ងរ ។ លោក Xi Jinping ប្រធានរដ្ឋចិនបានសម្គាល់ឃើញថា សមាជិក G20 សុទ្ធតែជាប្រទេសធំនៅលើពិភពលោកនិងក្នុងតំបន់ គួរតែបង្ហាញឱ្យឃើញនូវទំនួលខុសត្រូវរបស់ប្រទេសធំនិងដើរតួនាទីជាគំរូ ដើម្បីស្វែងរកការអភិវឌ្ឍសម្រាប់ប្រទេសនានា ផ្តល់ផលប្រយោជន៍សម្រាប់មនុស្សជាតិនិងស្វែងរកវឌ្ឍនភាពរបស់ពិភពលោក ។ ការស្ទង់មតិដែលចេញផ្សាយដោយ CGTN នៃអគ្គស្ថានីយ៍វិទ្យុនិងទូរទស្សន៍មជ្ឈឹមចិនចំពោះអ្នកលេងអ៊ីនធឺណិតនៅលើពិភពលោកបានបង្ហាញឱ្យដឹងថា អ្នកផ្តល់បទសម្ភាសន៍បានយល់ស្របទាំងស្រុងចំពោះការអធិប្បាយរបស់លោក Xi Jinping ហើយបានវាយតម្លៃជាវិជ្ជមានចំពោះការរួមចំណែកយ៉ាងសកម្មរបស់ប្រទេសចិនក្នុងការជំរុញកំណើនសេដ្ឋកិច្ចពិភពលោក និងសុក្រឹតភាពនៃអភិបាលកិច្ចសេដ្ឋកិច្ចពិភពលោក ។


នៅក្នុងការស្ទង់មតិនៃអ្នកផ្តល់បទសម្ភាសន៍ចំនួន 80.9% បានថ្លែងថា G20 គឺជាវេទិកាសម្រាប់ភាគីនានាពង្រឹងកិច្ចសហប្រតិបត្តិការពហុភាគីនិងចែករំលែកឱកាសអភិវឌ្ឍន៍ជាមួយគ្នា ភាគីនានាត្រូវពួតដៃគ្នាឆ្លើយតបនឹងភាពមិនប្រាកដប្រជានិងបញ្ហាប្រឈមរបស់សហគមន៍អន្តរជាតិ ។ ប្រទេសដែលរងផលប៉ះពាល់ខ្លាំងជាងគេគឺប្រទេសនៃសកលខាងត្បូង ទាក់ទិននឹងរឿងនេះ អ្នកផ្តល់បទសម្ភាសន៍ 67.1% រំពឹងថា កិច្ចប្រជុំកំពូល G20 នឹងយកចិត្តទុកដាក់ដល់តម្រូវការអភិវឌ្ឍរបស់ប្រទេសនៃសកលខាងត្បូង លើកកម្ពស់តួនាទីនិងឥទ្ធិពលនៃបណ្តាប្រទេសនៃសកលលោកខាងត្បូងក្នុងកិច្ចការអន្តរជាតិប្រកបដោយប្រសិទ្ធភាព ។  73.4% រំពឹងថា សមាជិក G20 នឹងជំរុញយ៉ាងសកម្មកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងបញ្ហាអភិបាលកិច្ចអាកាសធាតុដែលប្រទេស"សកលខាងត្បូង"យកចិត្តទុកដាក់ជាទូទៅក៏ដូចជាជំរុញការធ្វើបរិវត្តកម្មបៃតងនៃសេដ្ឋកិច្ចពិភពលោកផងដែរ ៕



អ្នកបកប្រែ:王幸
ប្លុកពិសេស