ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

សហគ្រាសចិនអភិវឌ្ឍកំពង់ផែវៃឆ្លាតទីមួយនៅទ្វីបអាមេរិកខាងត្បូង ជារៀងរាល់ឆ្នាំនឹងនាំមកនូវប្រាក់ចំណូល៤៥រយលានដុល្លារអាមេរិកដល់ប្រទេសប៉េរូ
2024-11-17 12:21:47cri
Share with:

        កំពង់ផែ Chancay នៃប្រទេសប៉េរូ ជាគម្រោងដ៏សំខាន់នៃកិច្ចកសាងរួម “ខ្សែក្រវាត់និងផ្លូវ”រវាងចិននិងប៉េរូ ជាកំពង់ផែវៃឆ្លាតទីមួយនៅទ្វីបអាមេរិកខាងត្បូង ជាគំរូនៃកិច្ចសហប្រតិបតិ្តការឈ្នះ-ឈ្នះ និងផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមករវាងចិននិងប៉េរូ ហើយក៏ជាគំរូដ៏រស់រវើកនៃកិច្ចសហប្រតិបតិ្តការរវាងចិននិងប្រទេសអាមេរិកឡាទីនផងដែរ ។

        បច្ចុប្បន្ននេះ ទំនិញរបស់ប៉េរូដែលដឹកជញ្ជូនទៅកាន់ទ្វីបអាស៊ីនិងទ្វីបអូស្យានី ត្រូវឆ្លងកាត់អាមេរិកកណ្តាលឬអាមេរិកខាងជើង ហើយបរិមាណលើកដាក់កុងតឺន័រក៏មិនអាចបំពេញតម្រូវការនៃការលើកកម្រិតថ្នាក់ផ្នែកពាណិជ្ជកម្មជាមួយក្រៅប្រទេសទៀតផង ។

វិស្វកម្មដំណាក់កាលទីមួយនៃកំពង់ផែ Chancay បាននាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់ប្រជាជនក្នុងតំបន់ ដូចជា៖

- អាចបង្រួញពេលមកនៅត្រឹមតែ២៣ថ្ងៃ សម្រាប់ដឹកជញ្ជូនទំនិញតាមផ្លូវទឹកពីប៉េរូដល់ប្រទេសចិន

- សំចៃដើមទុនចរាចរទំនិញចំនួនលើសពី ២០ភាគរយ

- ជារៀងរាល់ឆ្នាំនឹងនាំមកនូវប្រាក់ចំណូល៤៥រយលានដុល្លារអាមេរិកដល់ប្រទេសប៉េរូ

- បន្ថែមឱកាសការងារដោយផ្ទាល់ចំនួនជាង៨ពាន់កន្លែង

ក្រៅពីនេះ កំពង់ផែ Chancay បានតភ្ជាប់ជាមួយផ្លូវគោក Pan-American តាមរយៈផ្លូវរូងភ្នំ រហូតដល់រដ្ឋធានីក្រុងលីម៉ា ដូច្នេះ ទំនិញអាចដឹកជញ្ជូនដោយស្រួលទៅកាន់ប្រទេសប៉េរូនិងប្រទេសអាមេរិកឡាទីនផ្សេងទៀត ដែលអាចលើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្មយ៉ាងខ្លាំង ។

ច្រកនាំចេញដ៏ស្រួលនេះ ហាក់ដូចជាបានបើកទ្វារមួយសម្រាប់តំបន់អាមេរិកឡាទីនទាំងមូល ព្រមទាំងបានដាក់បញ្ជូនច្រកនេះចូលក្នុងផ្លូវសរសៃឈាមថ្មីនៃសមាហរណកម្មសេដ្ឋកិច្ចរបស់អាស៊ីប៉ាស៊ីហ្វិកផងដែរ ៕

 

អ្នកបកប្រែ:郭翔青
ប្លុកពិសេស