កាលពីថ្ងៃទី ១៧ ខែវិច្ឆិកា តាមម៉ោងក្នុងតំបន់ ខណៈពេលអញ្ជើញចូលរួមកិច្ចប្រជុំកំពូលមៃប្រទេស G20 លើកទី ១៩ នៅទីក្រុង Rio de Janeiro និងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសប្រេស៊ីល លោក Xi Jinping ប្រធានរដ្ឋចិនបានចេញផ្សាយអត្ថបទមួយនៅក្នុងកាសែត 《Folha de São Paulo》របស់ប្រទេសប្រេស៊ីលដែលមានចំណងជើងថា《មិត្តភាពល្អដែលមានគម្លាតយ៉ាឆ្លាយនិងរួមវាសនា ចាប់ដៃគ្នាចេញដំណើរដោយទាន់ពេលវេលា》។
បច្ចុប្បន្ននេះ ពិភពលោកកំពុងប្រឈមមុខនឹងបញ្ហាប្រឈមថ្មីៗ និងបម្រែបម្រួលថ្មី ក្នុងនាមជាប្រទេសកំពុងអភិវឌ្ឍន៍ធំៗទាំងពីរនៅអឌ្ឍគោលខាងកើតនិងខាងលិចក៏ដូចសមាជិកដ៏សំខាន់នៃប្រទេស BRICS ប្រទេសចិននិងប្រេស៊ីលគួតែសាមគ្គីគ្នាកាន់តែជិតស្និទ្ធនិងចាក់ដៃគ្នាឆ្ពោះទៅអនាគតកាន់តែល្អប្រសើរនៃប្រជាជននៃប្រទេសទាំងពីរនិងមនុស្សជាតិ ។ ទី ១ យើងត្រូវប្រកាន់ខ្ជាប់នូវទិសដៅជាទូទៅនៃទំនាក់ទំនងមេត្រីភាពរវាងចិននិងប្រេស៊ីល ។ ទី ២ យើងត្រូវតែបណ្តុះកម្លាំងចលករថ្មីសម្រាប់កិច្ចសហប្រតិបត្តិការដែលមានផលប្រយោជន៍ទៅវិញទៅមករវាងចិននិងប្រេស៊ីល ។ ទី៣ យើងត្រូវពង្រឹងមូលដ្ឋានគ្រឹះនៃមិត្តភាពរវាងប្រជាជនចិននិងប្រេស៊ីល ។ ទី ៤ យើងត្រូវតែបង្ហាញឱ្យឃើញនូវសាមគ្គីភាពទៅវិញទៅមកនិងទំនួលខុសត្រូវរបស់ចិននិងប្រេស៊ីល ។
គោលបំណងសំខាន់មួយទៀតនៃដំណើរទស្សនកិច្ចរបស់ខ្ញុំនៅប្រទេសប្រេស៊ីលលើកនេះគឺដើម្បីចូលរួមកិច្ចប្រជុំកំពូល G20 ។ ខ្ញុំជឿថា កិច្ចប្រជុំកំពូលនៃប្រេស៊ីល G20 នៅទីក្រុង Rio de Janeiro ពិតជានឹងទទួលបានសមិទ្ធផលជាផ្លែផ្កានិងបន្សល់ទុកនូវ "សញ្ញាសម្គាល់ប្រេស៊ីល" យ៉ាងច្បាស់លាស់ក្នុងប្រវត្តិសាស្រ្ត G20 ។ ខ្ញុំក៏រំពឹងថា ធ្វើកិច្ចខឹតខំប្រឹងប្រែងជាមួយលោក Lula ប្រធានាធិបតី ក្នុងន័យដឹកនាំទំនាក់ទំនងរវាងចិននិងប្រេស៊ីលឈានចូល "៥០ ឆ្នាំមាស" ថ្មី និងកសាងសហគមន៍រួមវាសនាដែលមានភាពកាន់តែយុត្តិធម៌និងមាននិរន្តរភាព ៕