ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកXi Jinpingអញ្ជើញចូលរួមកិច្ចប្រជុំក្រៅផ្លូវការលើកទី៣១នៃថ្នាក់ដឹកនាំអង្គការសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិកនិងថ្លែងសុន្ទរកថាគន្លឹះ
2024-11-17 08:59:21cri
Share with:

ព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា តាមម៉ោងក្នុងតំបន់ កិច្ចប្រជុំក្រៅផ្លូវការលើកទី៣១នៃថ្នាក់ដឹកនាំអង្គការសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិកបានបើកធ្វើនៅមជ្ឈិមណ្ឌលសន្និសីទក្រុងលីម៉ាប្រទេសប៉េរូ។លោកXi Jinpingប្រធានរដ្ឋចិនបានអញ្ជើញចូលរួមកិច្ចប្រជុំនិងថ្លែងសុន្ទរកថាគន្លឹះក្រោមចំណងជើងថា «រួមគ្នាទទួលទំនួលខុសត្រូវនៃយុគសម័យ រួមគ្នាជំរុញការអភិវឌ្ឍនៃអាស៊ីប៉ាស៊ីហ្វិក»។

ថ្លែងក្នុងសុន្ទរកថា លោកXi Jinpingបានលើកឡើងថា រាប់សិបឆ្នាំកន្លងទៅនេះ អង្គការសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិកបានជំរុញឱ្យតំបន់អាស៊ីប៉ាស៊ីហ្វិកសម្រេចបាននូវការអភិវឌ្ឍធំ វិបុលភាពធំនិងការតភ្ជាប់ទៅវិញទៅមក ហើយបានជួយអាស៊ីប៉ាស៊ីហ្វិកក្លាយទៅជាតំបន់ដែលមានភាពរស់រវើកបំផុតក្នុងសេដ្ឋកិច្ចសកលនិង ក្បាលម៉ាស៊ីនកំណើនដ៏សំខាន់។បច្ចុប្បន្ន បម្រែបម្រួលនិម្មាបនកម្មពិភពលោកដែលមិនធ្លាប់មានក្នុងមួយសតវត្សរ៍កំពុងមានភាពកាន់តែខ្លាំងឡើងៗ កិច្ចសហប្រតិបត្តិការអាស៊ីប៉ាស៊ីហ្វិកក៏កំពុងប្រឈមមុខនឹងការសាកល្បង ដូចជាភូមិសាស្ត្រនយោបាយ ការងើបឡើងវិញនូវឯកតោភាគីនិយមនិងការការពារនិយមផងដែរ។ឈរនៅផ្លូវកែងនៃប្រវត្តិសាស្ត្រ ប្រទេសនានាក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកត្រូវតែសាមគ្គីគ្នានិងធ្វើកិច្ចសហប្រតិបត្តិការ ហ៊ានរ៉ាប់រងទំនួលខុសត្រូវ ដើម្បីជំរុញកសាងសហគមន៍រួមវានសារបស់អាស៊ីប៉ាស៊ីហ្វិក និងខិតខំប្រឹងប្រែងត្រួសត្រាយយុគសម័យថ្មីនៃការអភិវឌ្ឍអាស៊ីប៉ាស៊ីហ្វិក។

លោកXi Jinpingបានលើកឡើងសំណើ៣ចំណុច ទី១ គឺបង្កើតនិម្មាបនកម្មសហប្រតិបត្តិការអាស៊ីប៉ាស៊ីហ្វិកប្រកបដោយភាពបើកទូលាយនិងការតភ្ជាប់ទៅវិញទៅមក។ទី២ បណ្តុះ
កម្លាំងចលករថ្មីនៃកំណើនអាស៊ីប៉ាស៊ីហ្វិកប្រកបដោយភាពបៃតងនិងច្នៃប្រឌិតថ្មី។ទី៣ គឺបង្កើតគំនិតអភិវឌ្ឍន៍អាស៊ីប៉ាស៊ីហ្វិកប្រកបដោយបរិយាប័ន្ននិងផ្តល់ផប្រយោជន៍ជាទូទៅ។

សន្និសីទបានប្រកាសឯកសារសមិទ្ធផល៣ច្បាប់ រួមមាន «សេចក្តីប្រកាសMachu Picchuរបស់ថ្នាក់ដឹកនាំអង្គការសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិកឆ្នាំ២០២៤» «សេច្តីថ្លែងការណ៍អំពីទស្សនវិស័យថ្មីសម្រាប់របៀបវារៈតំបន់ពាណិជ្ជកម្មសេរីអាស៊ីប៉ាស៊ីហ្វិក»និង«ផែនទីបង្ហាញផ្លូវលីម៉ាអំពីការជំរុញការធ្វើបរិវត្តកម្មសេដ្ឋកិច្ចប្រកបដោយនិយតកម្មនិងសកលភាពវូបនីយកម្ម»៕


 

អ្នកបកប្រែ:刘妍
ប្លុកពិសេស