ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖ “ផ្លូវបុរាណអ៊ីនកាក្នុងយុគសម័យថ្មី”ជំរុញឱ្យប៉េរូមានភាពរុងរឿងតាមរយៈផ្លូវទឹក
2024-11-16 20:01:40cri
Share with:

យប់ថ្ងៃទី១៤ខែវិចិ្ឆកាតាមម៉ោងក្នុងតំបន់ លោកប្រធានរដ្ឋចិន Xi Jinping និងលោកស្រីDina Boluarte ប្រធានាធិបតីប៉េរូបានអញ្ជីញចូលរួមពិធីដាក់ឱ្យប្រើប្រាស់កំពង់ផែ Chancayតាមប្រព័ន្ធវីដេអូនៅទីស្តីការប្រធានាធិបតីក្រុងលីម៉ា ។ លោកប្រធានរដ្ឋចិន Xi Jinping បានថ្លែងថា កំពង់ផែ Chancay នាពេលបច្ចុប្បន្ន កំពុងក្លាយជាទីចាប់ផ្តើមថ្មីនៃផ្លូវបុរាណអ៊ីនកាក្នុងយុគសម័យថ្មី ។

បើមើលពីឧត្តមភាពផ្នែកទីតាំងភូមិសាស្រ្ត កំពង់ផែ Chancay ស្ថិតនៅភាគខាងជើងដែលមានចម្ងាយពីក្រុងលីម៉ារដ្ឋធានីប៉េរូប្រហែល៨០គីឡូម៉ែត្រ នៅពីក្រោយគឺមហាដីគោកអាមេរិកខាងត្បូងហើយនៅទល់មុខមហាសមុទ្រប៉ាស៊ីហ្វិក គឺជាកំពង់ផែទឹកជ្រៅមួយ ។

គម្រោងដំណាក់កាលទីមួយគឺចាប់ផ្តើមសាងសង់នៅឆ្នាំ២០២១ ដែលអាចចតនាវាកុងតឺន័រខ្នាតធំចំនួន១ម៉ឺន៨ពាន់TEU  វានឹងពង្រឹងយ៉ាងខ្លាំងនូវឋានៈជាច្រកទ្វាររបស់ប៉េរូក្នុងការតភ្ជាប់មហាដីគោកនិងសមុទ្រនិងតភ្ជាប់ទ្វីបអាស៊ីនិងអាមេរិកឡាទីន ។

ក្នុងភាសាអេស្ប៉ាញ ពាក្យ Chancay គឺមានសំឡេងប្រហែលគ្នានឹងសៀងហៃ ដូច្នេះ ពី Chancay ដល់សៀងហៃបានក្លាយជាពាក្យពេញនិយម ដែលតំណាងឱ្យការរំពឹងទុករបស់អ្នកផងទាំងពួងចំពោះច្រកពាណិជ្ជកម្មថ្មីផ្លូវគោកនិងសមុទ្ររវាងទ្វីបអាស៊ីនិងអាមេរិកឡាទីនក្នុងយុគសម័យនេះ ។

បើនិយាយយ៉ាងលម្អិត ភាពថ្មីនេះគឺរំលេចនៅលើវិស័យចំនួនពីរ  មួយគឺកំពង់ផែពណ៌មាស ។ គម្រោងសាងសង់ដំណាក់កាលទីមួយនៃកំពង់ផែ Chancay បានកាត់បន្ថយរយៈពេលដឹកជញ្ជូនតាមផ្លូវទឹកពីប៉េរូដល់ចិនមកត្រឹម២៣ថ្ងៃ ដែលសន្សំសំចៃថ្លៃដើមនៃការដឹកជញ្ជូនទំនិញលើសពី២០ភាគរយ បាននាំមកនូវប្រាក់ចំណូល៤ពាន់៥រយលានដុល្លារអាមេរិកដល់ប៉េរូជារៀងរាល់ឆ្នាំ ព្រមទាំងបង្កើតឱកាសការងារដោយផ្ទាល់ចំនួនជាង៨ពាន់ ។ ក្រៅពីនេះ កំពង់ផែ Chancay បានតភ្ជាប់ជាមួយនឹងផ្លូវ Pan-American និងអាចទៅដល់ក្រុងលីម៉ាតែម្តង តាមរយៈផ្លូវក្នុងរូងភ្នំ ដោយគ្របដណ្តប់ប៉េរូនិងបណ្ដាប្រទេសអាមេរិកឡាទីនយ៉ាងទូលំទូលាយ ក៏ដូចជាជំរុញការអភិវឌ្ឍទាំងស្រុងនិងការកសាងសមាហរណកម្មនៃតំបន់អាមេរិកឡាទីននិងតំបន់ការ៉ាប៊ីន ។

ព្រមពេលជាមួយគ្នានេះ កំពង់ផែ Chancay ជាកំពង់ផែបៃតងមួយ ។ គម្រោងនេះបានបង្កើតស្ថានីយ៍ជួយសង្គ្រោះសត្វ កែលម្អស្ថានភាពដីសើម ឆ្នេរសមុទ្រនិងទីជម្រកនៃសត្វនិងរុក្ខជាតិ ដើម្បីជំរុញការអភិវឌ្ឍជានិរន្តរភាពនៃសេដ្ឋកិច្ចនិងសង្គមក្នុងតំបន់ ។

មិនត្រឹមតែដាក់ឱ្យដំណើរការកំពង់ផែ Chancay ប៉ុណ្ណោះទេ ក្នុងអំឡុងពេលដែលលោកប្រធានរដ្ឋចិន Xi Jinping បំពេញទស្សនកិច្ចលើកនេះ ប្រមុខរដ្ឋនៃប្រទេសទាំងពីរក៏បានរួមគ្នាធ្វើជាសក្ខីភាពនៃការចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការដ៏សំខាន់ដូចជា ផែនការសហប្រតិបត្តិការស្តីពីការរួមគ្នាកសាង ខ្សែក្រវាត់និងផ្លូវរបស់ភាគីទាំងពីរ និងពិធីសារស្តីពីការលើកកម្ពស់លំដាប់ថ្នាក់នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាដើម ។ លោកស្រី Dina Boluarte ប្រធានាធិបតីប៉េរូបានថ្លែងថា ដំណើរទស្សនកិច្ចរបស់លោកXi Jinping ប្រធានរដ្ឋចិនលើកនេះមុខជានឹងក្លាយជានិមិត្តសញ្ញាដ៏សំខាន់ក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរជាមិនខាន ដែលនឹងបើកទំព័រថ្មីនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប៉េរូនិងចិន នាំឱ្យប្រជាជននៃប្រទេសទាំងពីររួមគ្នាកសាងនិងចែករំលែកអនាគតកាន់តែយូរអង្វែងនិងកាន់តែរុងរឿង ដើម្បីជំរុញការកសាងសហគមន៍រួមវាសនារវាងប៉េរូនិងចិន ។

បច្ចុប្បន្ននេះ បម្រែបម្រួលនិម្មាបនកម្មសកលដែលពុំធ្លាប់មានក្នុងរយៈពេល១រយឆ្នាំមានភាពកាន់តែខ្លាំងឡើងៗ ប្រព័ន្ធអភិបាលកិច្ចសកលក៏បានធ្វើកំណែទម្រង់យ៉ាងស៊ីជម្រៅផងដែរ ។ ចិនកំពុងជំរុញយ៉ាងខ្លាំងនូវការកសាងទំនើបកម្មតាមបែបផែនចិន ហើយប៉េរូក៏រៀបចំគម្រោងអភិវឌ្ឍន៍មួយចំនួនសម្រាប់ជំរុញការធ្វើបរិវត្តកម្មថាមពលនិងលើកកម្ពស់លំដាប់ថ្នាក់នៃឧស្សាហកម្មដែរ ។ ភាគីទាំងពីរសុទ្ធតែមានបំណងទប់ទល់នឹងបញ្ហាប្រឈមនិងទទួលការអភិវឌ្ឍជាមួយគ្នា សុទ្ធតែផ្តួចផ្តើមឱ្យអនុវត្តពហុភាគីនិយមនិងប្រឆាំងការពារនិយម ។ បើមើលពីស្រទាប់កាន់តែស៊ីជម្រៅ ចិននិងប៉េរូសុទ្ធតែជាប្រទេសដែលមានទីផ្សារងើបឡើងថ្មីដ៏សំខាន់ក្នុងតំបន់ជុំវិញមហាសមុទ្រប៉ាស៊ីហ្វិកនិងនិងជារដ្ឋសមាជិកដ៏សំខាន់នៃប្រទេសសកលខាងត្បូង ដូច្នេះ ការជំរុញឱ្យកិច្ចសហប្រតិបត្តិការជាក់ស្តែងលើកកម្ពស់គុណភាពនិងលំដាប់ថ្នាក់ វាសមស្របនឹងផលប្រយោជន៍រួមនៃប្រទេសកំពុងអភិវឌ្ឍន៍ ។

ពីការដាក់ឱ្យប្រើប្រាស់កំពង់ផែ Chancay ដល់ការលើកកម្ពស់លំដាប់ថ្នាក់នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ពីការបន្តជំរុញកិច្ចសន្ទនានិងកិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំ វប្បធម៌និងទេសចរណ៍ ដល់ការប្រកាន់ខ្ជាប់ពហុភាគីនិយមនិងផ្តួចផ្តើមឱ្យធ្វើកិច្ចសហប្រតិបត្តិការពហុភាគី សមិទ្ធផលជាផ្លែផ្កាដែលទទួលបានក្នុងដំណើរទស្សនកិច្ចរបស់លោកប្រធានរដ្ឋចិន Xi Jinping លើកនេះបានធ្វើឱ្យស៊ីជម្រៅនូវចំណងមិត្តភាពប្រពៃណីរវាងប្រទេសទាំងពីរចិននិងប៉េរូ បានពង្រីកលំហសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក ផ្តល់ខ្លឹមសារយុគសម័យថ្មីដល់ទំនាក់ទំនងទ្វេភាគី ហើយក៏បានបំពេញបន្ថែមនូវកម្លាំងចលករថ្មីក្នុងកិច្ចសហប្រតិបត្តិការរវាងចិននិងអាមេរិកឡាទីននិងការអភិវឌ្ឍនិងស្តារឡើងវិញនៃប្រទេសសកលខាងត្បូងដែរ ៕

 

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស