ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ពិធីចាក់បញ្ចាំងលើកដំបូងនៃភាពយន្តឯកសារដែលផលិតដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនក្រោមចំណងជើង « ពីមហាកំពែងដល់ Machu Picchu» និងការដាក់ឱ្យប្រើប្រាស់នៃផេកបណ្តាញទំនាក់ទំនងសង្គមជាភាសា Quechua បានប្រារព្ធធ្វើឡើងនៅរដ្ឋធានីប្រទេសប៉េរូ
2024-11-16 13:28:14cri
Share with:

      ថ្ងៃទី ១៥ ខែវិច្ឆិកា តាមម៉ោងក្នុងតំបន់   ពិធីចាក់បញ្ចាំងជាលើកដំបូងនៃភាពយន្តឯកសារដែលផលិតដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនក្រោមចំណងជើង « ពីមហាកំពែងដល់ Machu Picchu»  និងការដាក់ឱ្យប្រើប្រាស់នៃផេកបណ្តាញទំនាក់ទំនងសង្គមជាភាសា Quechua បានប្រារព្ធធ្វើឡើងនៅទីក្រុងលីម៉ា រដ្ឋធានីប្រទេសប៉េរូ។

      លោក Shen Haixiong អនុរដ្ឋមន្ត្រីក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានអញ្ជើញថ្លែងសុន្ទរកថាដោយបានលើកឡើងថា  ចាប់ពីឆ្នាំទៅមិញមក ពិព័រណ៌ «  ដំណើរពិភពលោកឆ្លងកាត់អរិយធម៌ » ដែលតាំងបង្ហាញក្នុងពិភពលោកបានមកដល់ប្រទេសប៉េរូ ហើយទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីប្រជាជនប៉េរូ  ។ ពេលថ្មីៗនេះ ស្ថាប័នវិទ្យុនិងទូរទស្សន៍ប្រទេសទាំងពីរនឹងធ្វើពិធីចាក់បញ្ចាំងជាលើកដំបូងនៃភាពយន្តឯកសារដែលផលិតដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនក្រោមចំណងជើង  « ពីមហាកំពែងដល់ Machu Picchu» នៅប៉េរូ ជឿជាក់ថា  នេះនឹងជួយឱ្យមិត្តភ័ក្តិប៉េរូយល់ដឹងកាន់តែស៊ីជម្រៅចំពោះប្រទេសចិន។

        លោក Shen Haixiong បានបន្តថា   បណ្តាញទូរទស្សន៍អន្តរជាតិ CGTN នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននឹងដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវផេកបណ្តាញទំនាក់ទំនងសង្គមជាភាសា Quechua ។ សង្ឃឹមតាមរយៈផេកនេះ បង្ហាញជូនព័ត៌មានអំពីការរីកចម្រើននៃសេដ្ឋកិច្ចនិងសង្គមរបស់ពិភពលោកនិងប្រទេសចិនចំពោះអ្នកប្រើភាសា Quechua  បង្ហាញភាពទាក់ទាញនៃវប្បធម៌ប្រពៃណីនិងវប្បធម៌សម័យទំនើប ដើម្បីបើកបង្អួចមួយសម្រាប់ប្រិយមិត្តយល់ដឹងពីប្រទេសចិននិងពិភពលោក៕

 

អ្នកបកប្រែ:邓倩
ប្លុកពិសេស