រសៀលថ្ងៃទី ១៤ ខែវិចិ្ឆកាតាមម៉ោងក្នុងតំបន់ លោក Xi Jinping ប្រធានរដ្ឋចិនបានជួបពិភាក្សាការងារជាមួយលោកស្រី Dina Boluarte ប្រធានាធិបតីប៉េរូនៅទីស្តីការប្រធានាធិបតីប៉េរូ។
ថ្លែងក្នុងកិច្ចជំនួប លោក Xi Jinping បានលើកឡើងថា តាំងពីបង្កើតទំនាក់ទំនងការទូតអស់រយៈពេល ៥៣ ឆ្នាំមក ទំនាក់ទំនងទ្វេភាគីចិននិងប៉េរូបានរក្សាការអភិវឌ្ឍដោយល្អប្រសើរ។ ភាគីចិនឱ្យតម្លៃនិងថែរក្សាចំពោះចំណងមិត្តភាពជាប្រពៃណីជាមួយប៉េរូ មានឆន្ទៈធ្វើការជាមួយប៉េរូដើម្បីធ្វើកិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងការជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាងចិននិងប៉េរូឱ្យឡើងដល់កម្រិតថ្មីឥតឈប់ឈរ និងផ្តល់ផលប្រយោជន៍កាន់តែច្រើនដល់ប្រជាជននៃប្រទេសទាំងពីរ។ នៅថ្ងៃស្អែក ប៉េរូនឹងរៀបចំកិច្ចប្រជុំក្រៅផ្លូវការរបស់ថ្នាក់ដឹកនាំអង្គការ APEC ជាលើកទី៣ បន្ទាប់ពីរំលងអស់រយៈពេល ៨ ឆ្នាំ ភាគីចិននឹងខិតខំអស់ពីលទ្ធភាពដើម្បីគាំទ្រដល់ការងាររបស់ប៉េរូជាម្ចាស់ផ្ទះ សូមជូនពរកិច្ចប្រជុំឱ្យទទួលបានជោគជ័យដោយគាប់ប្រសើរ ដើម្បីបន្សល់ទុកនូវ "ដានលីម៉ា” ក្នុងកិច្ចសហប្រតិបត្តិការអាស៊ី-ប៉ាស៊ីហ្វិកជាថ្មីម្តងទៀត៕