បណ្តាញទូរទស្សន៍អន្តរជាតិ CGTN នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានសហការជាមួយសកលវិទ្យាល័យ Renmin របស់ចិន ដើម្បីស្ទង់មតិតាមរយៈវិទ្យាស្ថានស្រាវជ្រាវការផ្សព្វផ្សាយអន្តរជាតិក្នុងយុគសម័យថ្មី ចំពោះអ្នកផ្តល់បទសម្ភាសន៍ចំនួន ៧៦៥៨ នាក់មកពីប្រទេសចំនួន៣៨ ។ លទ្ធផលនៃការស្ទង់មតិបានបង្ហាញឱ្យឃើញថា អ្នកផ្តល់បទសម្ភាសន៍ចំនួន83,5 % បានវាយតម្លៃយ៉ាងសកម្មថា ប្រទេសចិនបានធ្វើកិច្ចខិតខំប្រឹងប្រែងនិងរួមចំណែកយ៉ាងច្រើនក្នុងការគ្រប់គ្រងការប្រែប្រួលអាកាសធាតុនៃពិភពលោក សម្គាល់ឃើញថា ចិនបានរួមចំណែកយ៉ាងសកម្មក្នុងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ដែលបានបន្ថែមជំនឿចិត្តនិងកម្លាំងចិត្តដល់ការរួមគ្នាកសាងពិភពលោកដ៏ស្រស់ស្អាត។
ចូលរួមការកសាងតំបន់គំរូកាបូនទាបនៅអាស៊ីអាគ្នេយ៍ ផ្តល់ជំនួយជាផ្កាយរណបវាស់ស្ទង់អាកាសធាតុពីចម្ងាយនិងប្រព័ន្ធផលិតថាមពលអគ្គិសនីPV និងឧបករណ៍បំភ្លឺចំពោះទ្វីបអាហ្វ្រិក ។ល។ ស្របពេលដែលឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុយ៉ាងសកម្ម ប្រទេសចិនក៏បានជួយប្រទេស “សកលខាងត្បូង” កាន់តែច្រើនឡើងៗឱ្យលើកកម្ពស់សមត្ថភាពឆ្លើយតបការប្រែប្រួលអាកាសធាតុផងដែរ។ ក្នុងការស្ទង់មតិ អ្នកផ្តល់បទសម្ភាសន៍ចំនួន 82,6% សម្គាល់ឃើញថា ចិនបានខិតខំជួយប្រទេសកំពុងអភិវឌ្ឍន៍ឱ្យឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ។ អ្នកផ្តល់បទសម្ភាសន៍ចំនួន 80,3% សម្គាល់ឃើញថា ប្រទេសចិនជាគំរូនៃការជំរុញការកសាងហេដ្ឋារចនាសម្ព័ន្ធថាមពលស្អាតលើឆាកអន្តរជាតិ។
សូមបញ្ជាក់ថា ក្នុងចំណោមអ្នកផ្តល់បទសម្ភាសន៍ដែលចូលរួមការស្ទង់មតិ មានអ្នកមកពីប្រទេសជឿនលឿនដូចជាអាមេរិក អាល្លឺម៉ង់ ជប៉ុនជាដើមផង ហើយក៏មានអ្នកមកពីប្រទេសកំពុងអភិវឌ្ឍន៍ផងដូចជាអាហ្សង់ទីន ឥណ្ឌា និងកេនយ៉ាជាដើម៕