នៅថ្ងៃទី ១៤ ខែវិច្ឆិកា លោក Liu Dejun អ្នកនាំពាក្យឆ្នេរសមុទ្រចិនបានថ្លែងថា ភាគីហ្វីលីពីនបានបញ្ជូនកនាវាស៊ីវិលមួយគ្រឿងឱ្យដឹកជញ្ជូនសម្ភារៈផ្គត់ផ្គង់ជីវភាពទៅកាន់នាវាចម្បាំងដែលទុកចោលដោយខុសច្បាប់នៅថ្មប៉ប្រះទឹក Ren'ai ដោយការអនុញ្ញាតពីភាគីចិន ឆ្មាំសមុទ្រចិនបានសាកសួរ បញ្ជាក់ និងត្រួតពិនិត្យពីដំណើរទាំងមូលនៃនាវាហ្វីលីពីន ។ សង្ឃឹមថាភាគីហ្វីលីពីននឹងគោរពតាមកិច្ចសន្យារបស់ខ្លួន ដើរស្របតាមទិសដៅតែមួយជាមួយភាគីចិនដើម្បីរួមគ្នាគ្រប់គ្រង ស្ថានការណ៍តាមដែនសមុទ្រឱ្យបានល្អ ។ ឆ្មាំសមុទ្រចិននឹងបន្តអនុវត្តសកម្មភាពគាំពារសិទ្ធិតាមផ្លូវច្បាប់នៅប្រជុំកោះណានសា បូករួមទាំងថ្មប៉ប្រះទឹក Ren'ai និងដែនទឹកដែលនៅជំវិញ ៕