រសៀលថ្ងៃទី ១៤ ខែវិច្ឆិកា តបតាមការអញ្ជើញរបស់លោកស្រី Dina Boluarte ប្រធានាធិបតីប៉េរូ លោក Xi Jinping ប្រធានរដ្ឋចិនបានធ្វើដំណើរតាមយន្តហោះពិសេសទៅដល់ក្រុងលីម៉ាដើម្បីចូលរួមកិច្ចប្រជុំក្រៅផ្លូវការលើកទី ៣១ នៃថ្នាក់ដឹកនាំអង្គការសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក(ហៅកាត់APEC) ព្រមទាំងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសប៉េរូ។
លោក Xi Jinpingបានថ្លែងសុន្ទរកថានៅព្រលានយន្តហោះដោយលើកឡើងថាលោករំពឹងទុកចំពោះការចូលរួមកិច្ចប្រជុំក្រៅផ្លូវការលើកទី ៣១ នៃថ្នាក់ដឹកនាំអង្គការសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក ដើម្បីធ្វើការជាមួយគ្រប់ភាគីដើម្បីរួមចំណែកថ្មីសម្រាប់ការកសាងសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិកបែបបើកទូលាយ ជំរុញកំណើនសេដ្ឋកិច្ចពិភពលោក និងកសាង សហគមន៍ជោគវាសនារួមអាស៊ី-ប៉ាស៊ីហ្វិក៕