ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinping ផ្ញើលិខិតអបអរសាទរចំពោះមហាមិទិញភាសាចិនពិភពលោកឆ្នាំ២០២៤
2024-11-15 21:07:41cri
Share with:

      ថ្ងៃទី១៥ ខែវិច្ឆិកា លោក Xi Jinping ប្រធានរដ្ឋចិនបានផ្ញើលិខិតអបអរសាទរចំពោះមហាមិទិញភាសាចិនពិភពលោកឆ្នាំ២០២៤ ព្រមទាំងចូលរួមអបអរសាទរខួប ២០ ឆ្នាំនៃការបង្កើតវិទ្យាស្ថាន ខុងជឺ ។

       លោក Xi Jinping បានលើកឡើងថា ភាសាជាឧបករណ៍សម្រាប់ផ្លាស់ប្តូរគំនិតរបស់មនុស្សជាតិ ជារបស់បង្ហាញនិងបន្តអរិយធម៌   និងជាស្ពានបង្កើនការយល់ដឹង។ ភាសាចិនបង្ហាញពីអរិយធម៌និងតម្រិះប្រាជ្ញារាប់ពាន់ឆ្នាំរបស់ប្រជាជាតិចិន គឺជាទំនិញវប្បធម៌សាធារណៈដ៏សំខាន់ដែលចិនផ្តល់ជូនសកលលោក។ ការអប់រំអន្តជាតិនៃភាសាចិនត្រូវបានការស្វាគមយ៉ាងទូលំទូលាយ បានបង្ហាញនូវភាពទាក់ទាញនៃការបើកទូលាយនិងនិម្មាវនកម្ម តម្លៃនៃការរៀនសូត្រពីគ្នា និងស្មារតីនៃកិច្ចសហប្រតិបត្តិការនិងឈ្នះ-ឈ្នះ  ដែលជាផ្លែផ្ការួមរបស់ឥស្សជនទាំងចិនទាំងបរទេស។ សង្ឃឹមថាមហាមិទិញភាសាចិនពិភពលោកខិតខំកសាងស្ពានផ្លាស់ប្តូររវាងភាសា ស្ពានយល់ដឹងជឿទុកចិត្តគ្នា និងស្ពានរៀនសូត្រគ្នារវាងអរិយធម៌ ដើម្បីរួមចំណែកថ្មីកាន់តែច្រើនក្នុងការពួតដៃកសាងសហគមន៍រួមវាសនាមនុស្សជាតិ។

     សូមជម្រាបថា  មហាមិទិញភាសាចិនពិភពលោកឆ្នាំ២០២៤រៀបចំដោយក្រសួងការបរទេសចិន ដែលបានសម្ពោធបើកនៅក្រុងប៉េកាំង មន្ត្រីរដ្ឋាភិបាល ប្រធានសាលារៀន អ្នកជំនាញការ បញ្ញាវ័ន តំណាងគ្រូនិងសិស្ស និងឯកអគ្គរដ្ឋទូតបរទេសប្រចាំនៅចិនចំនួនជាង២ពាន់នាក់ ដែលមកពីប្រទេសនិងតំបន់ចំនួនប្រហែល ១៦០ បានអញ្ជើញចូលរួមក្នុងមហាមិទិញ៕

 

អ្នកបកប្រែ:邓倩
ប្លុកពិសេស