ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

កិច្ចប្រជុំលើកទី៩ស្តីពីយន្តការសហប្រតិបត្តិការផ្នែកអនុវត្តច្បាប់និងសន្តិសុខរវាងប្រទេសចិននិងរុស្ស៊ីបើកធ្វើនៅទីក្រុងប៉េកាំង
2024-11-15 16:06:51cri
Share with:

ថ្ងៃទី១៣ខែវិច្ឆិកាឆ្នាំ២០២៤ លោក Chen Wenqing សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជាលេខាធិការនៃគណៈកម្មាធិការនយោបាយនិងច្បាប់មជ្ឈិមចិនបានជួបពិភាក្សាជាមួយលោក Sergey Shoigu លេខាធិការនៃក្រុមប្រឹក្សាសន្តិសុខសហព័ន្ធរុស្ស៊ីនៅទីក្រុងប៉េកាំងព្រមទាំងធ្វើជាសហអធិបតីក្នុងកិច្ចប្រជុំលើកទី៩ស្តីពីយន្តការសហប្រតិបត្តិការផ្នែកអនុវត្តច្បាស់និងសន្តិសុខរវាងចិននិងរុស្ស៊ី។


លោក Chen Wenqing បានថ្លែងថា ឆ្នាំនេះគឺជាខួប៧៥ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតរវាងចិននិងរុស្ស៊ី ប្រមុខរដ្ឋនៃប្រទេសទាំងពីរចិននិងរុស្ស៊ីបានជួបគ្នាដល់ទៅ៣ដងដែលបានលើកឡើងនូវសំណូមពរកាន់តែខ្ពស់សម្រាប់ការបន្តវេននិងអភិវឌ្ឍទំនាក់ទំនងចិននិងរុស្ស៊ី។ភាគីចិនមានឆន្ទៈរួមជាមួយភាគីរុស្ស៊ីដើម្បីអនុវត្តជាក់ស្តែងនូវគំនិតឯកភាពសំខាន់របស់ប្រមុខរដ្ឋទាំងពីរ ពង្រឹងខ្សែការពារសន្តិសុខរបស់ប្រទេសទាំងពីរ ដើម្បីបម្រើដល់ការអភិវឌ្ឍរៀងៗខ្លួន។ភាគីចិនមានឆន្ទៈរួមជាមួយភាគីរុស្ស៊ីខិតខំប្រឹងប្រែងដើម្បីធ្វើឱ្យកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅទាំងផ្នែកអនុវត្តច្បាប់និងសន្តិសុខដូចជាសន្តិសុខនយោបាយ សន្តិសុខសាយប័រ ការការពារសន្តិសុខតាមខ្សែក្រវាត់និងផ្លូវនិងការបង្រ្កាបឧក្រិដ្ឋកម្មឆ្លងដែនជាដើម ដើម្បីគាំពារដល់ស្ថានការណ៍អភិវឌ្ឍន៍និងស្ថិរភាពទូទៅរបស់ប្រទេសទាំងពីរ។


ជាការឆ្លើយតប លោកShoiguបានថ្លែងថា រុស្ស៊ីមានឆន្ទៈរួមជាមួយចិនដើម្បីជំរុញកិច្ចសហប្រតិបត្តិការផ្នែកអនុវត្តច្បាប់និងសន្តិសុខរវាងរុស្ស៊ីនិងចិនដោយគ្រប់ជ្រុងជ្រោយនិងគាំពារដល់ផលប្រយោជន៍ផ្នែកសន្តិសុខរបស់ប្រទេសទាំងពីរឱ្យបានកាន់តែល្អ៕

អ្នកបកប្រែ:张艳萍
ប្លុកពិសេស