ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកHe Lifengជួបសន្ទនាជាមួយប្រធានក្រុមហ៊ុនHSBCគ្រុបរបស់អង់គ្លេស
2024-11-15 15:30:16cri
Share with:

យប់ថ្ងៃទី១៤ ខែវិច្ឆិកា ពេលជួបសន្ទនាជាមួយលោកMarkTuckerប្រធានក្រុមហ៊ុនHSBCគ្រុបរបស់អង់គ្លេសនៅសណ្ឋាគាររដ្ឋDiaoyutai លោកHe Lifengឧបនាយករដ្ឋមន្ត្រីចិនបានលើកឡើងថា ប្រទេសចិនកំពុងអនុវត្តដោយគ្រប់ជ្រុងជ្រោយនូវស្មារតីនៃកិច្ចប្រជុំពេញអង្គលើកទី៣នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី២០ ដើម្បីធ្វើឱ្យកំណែទម្រង់ផ្នែកប្រព័ន្ធហិរញ្ញវត្ថុកាន់តែស៊ីជម្រៅមួយកម្រិតទៀត ពង្រីកការបើកទូលាយបែបរបបលើវិស័យហិរញ្ញវត្ថុជាលំដាប់លំដោយបង្កបរិយាកាសផ្នែកប្រព័ន្ធរបបប្រកបដោយតម្លាភាព ស្ថិរភាពនិងអាចប៉ាន់ប្រមាណបាន ដើម្បីផ្តល់ភាពងាយស្រួលកាន់តែច្រើនដល់កាធ្វើអាជីវកម្មរបស់សហគ្រាសបរទេសនៅប្រទេសចិន ស្វាគមន៍គ្រឹះស្ថានហិរញ្ញវត្ថុបរទេសនិងអ្នកបណ្តាក់ទុនរយៈពេលវែងកាន់តែច្រើនមកកាន់ប្រទេសចិនដើម្បីវិនិយោគនិងធ្វើអាជីវកម្ម។

ជាការឆ្លើយតប លោកMarkTuckerបានលើកឡើងថា ក្រុមហ៊ុនHSBCគ្រុបមានសុទិដ្ឋិនិយមចំពោះអនាគតនៃការអភិវឌ្ឍសេដ្ឋកិច្ចនិងទីផ្សារហិរញ្ញវត្ថុរបស់ចិន ហើយនឹងបន្តពង្រីកការវិនិយោគនៅប្រទេសចិន ដើម្បីរួមចំណែកជាសមិទ្ធផលជាក់ស្តែងកាន់តែច្រើនដល់កិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមករវាងអង់គ្លេសនិងចិន៕

អ្នកបកប្រែ:刘妍
ប្លុកពិសេស