តាមការផ្សាយដំណឹងបានឱ្យដឹងថា ថ្មីៗនេះកន្លងទៅនេះ អ្នកនាំពាក្យកងកម្លាំងប្រដាប់អាវុធហ្វីលីពីនបានអះអាងថា ផ្នែកយោធាធាហ្វីលីពីនកំពុងគិតពិចារណាពីការបញ្ជាទិញប្រព័ន្ធបាញ់ផ្លោងមីស៊ីលរយៈច ចម្ងាយមធ្យម Tyhpon ។
ទាក់ទិននឹងករណីនេះ លោក Lin Jian អ្នកនាំពាក្យក្រសួងការបរទេសចិនបានលើកឡើងថា ករណីដែលផ្នែកយោធាហ្វីលីពីនកំពុងគិតពិចារណាពីការនាំចូលប្រព័ន្ធបាញ់ផ្លោងមីស៊ីលរយៈចម្ងាយមធ្យមដែលជាអាវុធមានលក្ខណៈយុទ្ធសាស្រ្តនិងវាយលុកគឺជាការបង្កហេតុ និងជាទង្វើដ៏គ្រោះថ្នាក់ដែលគប់គិតជាមួយកម្លាំងខាងក្រៅតំបន់ដើម្បីបង្កើតភាពតានតឹង និងបដិបក្ខគ្នាក្នុងតំបន់ ញុះញង់ឱ្យមានការប្រឈមដាក់គ្នាខាងភូមិសាស្រ្ត និងការប្រកួតប្រជែងខាងសព្វាវុធ វាគឺជាជម្រើសដែលគ្មានភាពទទួលខុសត្រូវទាល់តែសោះចំពោះប្រជាជននៃប្រទេសខ្លួននិងបណ្តាប្រទេសអាស៊ីអាគ្នេយ៍ ក៏ដូចជាចំពោះប្រវត្តិសាស្រ្តនិងសន្តិសុខក្នុងតំបន់ផងដែរ។
លោក Lin Jian បានគូសបញ្ចាក់ថា ពាក់ព័ន្ធនឹងការដែលអាមេរិកដាក់ពង្រាយមីស៊ីលរយៈចម្ងាយមធ្យមនៅហ្វីលីពីន ប្រទេសចិនបានអធិប្បាយពីជំហរប្រឆាំងយ៉ាងដាច់ខាតជាច្រើនដងរួចមកហើយ៕