ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinping ចុះផ្សាយអត្ថបទលើប្រព័ន្ធសារព័ត៌មាននៃប្រទេសប៉េរូ
2024-11-14 15:35:08cri
Share with:

       ថ្ងៃទី១៤ ខែវិច្ឆិកាតាមម៉ោងក្នុងតំបន់ ពេលធ្វើដំណើរទៅកាន់ទីក្រុងលីម៉ា ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប៉េរូ ព្រមទាំងចូលរួម កិច្ចប្រជុំក្រៅផ្លូវការនៃថ្នាក់ដឹកនាំអង្គការសហប្រតិបតិ្តការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិកហៅកាត់ថា APEC  លើកទី ៣១  លោក Xi Jinping  ប្រធានរដ្ឋចិនបានចុះផ្សាយអត្ថបទនៅកាសែត «ប្រជាជនប៉េរូ» ក្រោមចំណងជើងថា «សូមឱ្យនាវាមិត្តភាពរវាងចិននិងប៉េរូបរទៅមុខកាន់តែឆ្ងាយ»។ 

     លោក Xi Jinping  បានលើកឡើងក្នុងអត្ថបទថា   នេះជាដំណើរទស្សនកិច្ចលើកទីពីររបស់ខ្ញុំនៅប្រទេសប៉េរូបន្ទាប់ពីខ្ញុំទទួលតំណែងជាប្រធានរដ្ឋចិន។ រាល់ពេលមកដល់ប៉េរូ ខ្ញុំសុទ្ធតែបានចាប់អារម្មណ៍យ៉ាងជ្រាលជ្រៅចំពោះមនោសញ្ចេតនាមិត្តភាពរបស់ប្រជាជនប៉េរូចំពោះប្រជាជនចិន។ ចំណងមិត្តភាពនេះបានចាក់ឫសក្នុងតម្រិះប្រាជ្ញានៃអរិយធម៌ដ៏យូរលង់ បានបន្តវេនពីប្រវត្តិសាស្តតាំងពីបុរាណកាល ហើយមានភាពកាន់តែស៊ីជម្រៅក្នុងកិច្ចសហប្រតិបត្តិការផ្តល់ផលប្រយោជន៍ដល់គ្នានិងឈ្នះ-ឈ្នះ។

       លោក Xi Jinping  បានលើកឡើងទៀតថា  ឆ្នាំ២០២៤នេះ  សន្និសីទពេញអង្គលើកទី៣នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី ២០បានបើកធ្វើដោយជោគជ័យ ដែលបានផ្តល់ឱកាសអភិវឌ្ឍថ្មីជូនចំពោះបណ្តាប្រទេសលើពិភពលោក ដែលក្នុងនោះបូករួមទាំងប្រទេសប៉េរូផងដែរ។ ក្នុងដំណើរទស្សនកិច្ចលើកនេះ ខ្ញុំនិងលោកស្រី Dina Boluarte ប្រធានាធិបតីប៉េរូនឹងរួមគ្នាធ្វើជាអធិបតីតាមអនឡាញក្នុងពិធីសម្ពោធបើកដាក់ឱ្យប្រើប្រាស់កំពង់ផែ Chancay  ។ កំពង់ផែ Chancay  ជាគម្រោងសំខាន់នៃការរួមគ្នាកសាងគំនិតផ្តួចផ្តើម "ខ្សែក្រវាត់និងផ្លូវ" រវាងចិននិងប៉េរូ និងជាកំពង់ផែវៃឆ្លាតទីមួយនៃអាមេរិកខាងត្បូង ដែលនឹងមានអំណោយផលសម្រាប់ជំរុញការអភិវឌ្ឍនិងកិច្ចកសាងសមាហរណភាពនៃតំបន់អាមេរិកឡាទីននិងការ៉ាប៊ីនទាំងមូល ។  កិច្ចប្រជុំកំពូលអង្គការសហប្រតិបតិ្តការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិកហៅកាត់ថាAPEC លើកនេះធ្វើក្រោមប្រធានបទ « សមត្ថភាព និម្មាបនកម្ម កំណើន »  ភាគីចិនមានឆន្ទៈធ្វើកិច្ចសហប្រតិបត្តិការយ៉ាងស្និទ្ធស្នាលជាមួយប៉េរូ  ដើម្បីជំរុញឱ្យកិច្ចប្រជុំនេះទទួលបានលទ្ធផលជាផ្លែផ្កា និងដើម្បីរួមចំណែកថ្មីក្នុងការជំរុញការកសាងសហគមន៍រួមវាសនានៃអាស៊ី-ប៉ាស៊ីហ្វិក៕



អ្នកបកប្រែ:邓倩
ប្លុកពិសេស