ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកLiQiangចុះត្រួតពិនិត្យការងារនៅខេត្តHebei
2024-11-14 15:02:17cri
Share with:

ថ្ងៃទី១៣ ខែវិច្ឆិកា លោកLiQiangសមាជិកអចិន្ត្រៃយ៍នៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជានាយករដ្ឋមន្ត្រីចិនបានចុះត្រួតពិនិត្យការងារនៅខេត្តHebei។លោកបានលើកឡើងថា ត្រូវអនុវត្តដោយស៊ីជម្រៅនូវស្មារតីនៃអនុសាសន៍ណែនាំសំខាន់របស់លោកXi Jinpingប្រធានរដ្ឋចិនស្តីពីសមាហរណកម្មក្រុងប៉េកាំង ក្រុងTianjinនិងខេត្តHebeiរួមគ្នាអភិវឌ្ឍ ប្រកាន់ខ្ជាប់នូវការអភិវឌ្ឍតាមរយៈការច្នៃប្រឌិតថ្មី ពន្លឿនការធ្វើបរិវត្តកម្មបៃតងដោយគ្រប់ជ្រុងជ្រោយ កសាងតំបន់ថ្មីXiong’anតាមស្តង់ដារខ្ពស់ គុណភាពខ្ពស់ ដើម្បីទទួលបានសមិទ្ធផលថ្មីក្នុងការធ្វើសមាហរណកម្មក្រុងប៉េកាំង ក្រុងTianjinនិងខេត្តHebei

នៅក្នុងតំបន់ថ្មីXiong’an លោកLiQiangបានស្តាប់ការធ្វើរាយការណ៍អំពីការដំណើរការនិងការប្រតិបត្តិនៃសហគ្រាសនិងការអភិវឌ្ឍនៃឧស្សាហកម្មអ៊ីនធឺណែតនិងផ្កាយរណប ព្រមទាំងលើកឡើងថា ត្រូវតែអនុវត្តដោយគ្រប់ជ្រុងជ្រោយនូវការរៀបចំចាត់ចែងជាយុទ្ធសាស្ត្ររបស់មជ្ឈិមបក្សកុម្មុយនីស្តចិនអំពីការកសាងតំបន់ថ្មីXiong’an ដើម្បីបង្កបរិយាកាសសមស្របសម្រាប់ការរស់នៅនិងប្រកបការងារ។នៅក្រុងBaoding លោកLiQiangបានស្តាប់ការរាយការណ៍អំពីវឌ្ឍនភាពនៃការច្នៃប្រឌិតបច្ចេកវិទ្យារបស់សហគ្រាស លើកទឹកចិត្តសហគ្រាសបង្កើនការសិក្សាស្រាវជ្រាវ ខិតខំប្រឹងប្រែងពុះពារឧបសគ្គផ្នែកបច្ចេកទេសគន្លឹះ ដើម្បីលើកកម្ពស់ឧត្តមភាពប្រកួតប្រជែង៕

អ្នកបកប្រែ:刘妍
ប្លុកពិសេស