ចាប់ពីថ្ងៃទី១២ដល់ថ្ងៃទី១៣ខែវិច្ឆិកាឆ្នាំ២០២៤ លោកDing Xuexiangតំណាងពិសេសរបស់លោក Xi Jinping ប្រធានរដ្ឋចិននិងជាឧបនាយករដ្ឋមន្ត្រីចិនបានចូលរួមកិច្ចប្រជុំកំពូលស្តីពីសកម្មភាពអាកាសធាតុនៃថ្នាក់ដឹកនាំពិភពលោកនិងថ្លែងសុន្ទរកថានៅទីក្រុងBakuរដ្ឋធានីប្រទេសអាស៊ែបៃហ្សង់។
ជាបឋម លោកDing Xuexiangបានពាំនាំនូវការជូនពរដ៏ល្អបវររបស់លោក Xi Jinping ប្រធានរដ្ឋចិនជូនចំពោះប្រទេសអាស៊ែបៃហ្សង់ដែលបានរៀបចំធ្វើកិច្ចប្រជុំកំពូលលើកនេះព្រមទាំងជូនពរឱ្យកិច្ចប្រជុំនេះទទួលជោគជ័យដោយគាប់ប្រសើរ។
លោកបានបន្តថា ឆ្នាំនេះគឺខួប៣០ឆ្នាំនៃការចូលជាធរមាននិងអនុវត្តនូវ«អនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីបម្រែបម្រួលអាកាសធាតុ»។ឈរលើចំណុចចាប់ផ្តើមថ្មី យើងគួរពួតដៃគ្នាដើម្បីជំរុញកិច្ចប្រជុំកំពូលCOP29ឱ្យទទួលបានសមិទ្ធផលដែលគួរជាទីពេញចិត្ត។ការដែលដោះស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុពីឫសគល់គឺត្រូវពឹងផ្អែកលើការកែទម្រង់ទាំងស្រុងនូវទម្រង់អភិវឌ្ឍន៍ សហគមហ៍អន្តរជាតិគួរខិតខំប្រឹងប្រែងជាមួយគ្នា ដើម្បីគាំពារស្ថិរភាពនៃខ្សែសង្វាក់ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់នៃថាមពលថ្មី បង្កើនការពូនជ្រំកម្លាំងផលិតកម្មគុណភាពថ្មី។ភាគីចិនមានឆន្ទៈធ្វើការជាមួយគ្រប់ភាគី ដើម្បីចាត់ទុកគំនិតស្តីពីការកសាងសហគមន៍រួមវាសនានៃមនុស្សជាតិជាការណែនាំ រួមគ្នាការពារភពផែនដីរបស់មនុស្សជាតិក៏ដូចជារួមគ្នាកសាងពិភពលោកដ៏ស្រស់ស្អាត៕