ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

និស្ស័យរបស់ Xi Jinping ជាមួយអាមេរិកឡាទីន
2024-11-14 15:04:57cri
Share with:

"ស្គាល់គ្នាមិនគិតឆ្ងាយជិត ទោះរាប់ម៉ឺនយោជន៍ក៏នៅតែជាមិត្ត" លោក Xi Jinping ប្រធានរដ្ឋចិនបានដកស្រង់ឃ្លាដ៏ល្បីចេញពីកំណាព្យរជ្ជកាលថាង ដើម្បីពិពណ៌នាអំពីទំនាក់ទំនងរវាងចិននិងបណ្ដាប្រទេសអាមេរិកឡាទីននិងការាបៀន ។

តាំងពីឡើងកាន់តំណែងជាប្រធានរដ្ឋមក លោកបានធ្វើទស្សនកិច្ចទៅប្រទេសចំនួន ១១ នៅអាមេរិកឡាទីន ។ ក្នុងអំឡុងពេលបំពេញទស្សនកិច្ចទាំងនេះ លោកបានជួបពិភាក្សាជាមួយថ្នាក់ដឹកនាំប្រទេសនានា ធ្វើជាសក្ខីភាពក្នុងការចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការ ទស្សនាភូមិជនបទតំបន់នោះ ភ្លក់កាហ្វេកូស្តារីកា និងទទួលបាននូវអាវបាល់ទាត់ជម្រើសជាតិអាហ្សង់ទីនដែលមានឈ្មោះរបស់លោកនៅលើនោះ ដោយបន្សល់ទុកនូវប្រវត្តិការទូតដ៏ល្អប្រពៃ។

លោក Xi Jinping បានពិពណ៌នាអំពីមិត្តភាពរវាងប្រជាជនចិននិងអាមេរិកឡាទីនបែបនេះថា ចិននិងអាមេរិកឡាទីននៅឆ្ងាយពីគ្នា ប៉ុន្តែប្រជាជននៃភាគីទាំងសងខាងមានភាពស្និទ្ធស្នាលពីធម្មជាតិ ។ នៅថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០២៤ លោកបានចេញដំណើរម្តងទៀតដោយឆ្លងកាត់មហាសមុទ្រ ហើយឆ្ពោះទៅកាន់បណ្ដាប្រទេសអាមេរិកឡាទីន ។ ដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសប៉េរូនិងប្រេស៊ីលលើកនេះនឹងចាក់បញ្ចូលកម្លាំងចលករថ្មីក្នុងការជំរុញផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការរវាងចិននិងអាមេរិកឡាទីននិងរួមគ្នាកសាងសហគមន៍រួមវាសនាវាងចិននិងអាមេរិកឡាទីន 

លោក Xi Jinping បានហៅប៉េរូថាជាប្រទេសជិតខាងរបស់ចិននៅត្រើយម្ខាងប៉ាស៊ីហ្វិក ។ កំពង់ផែ Chancay ដែលជាគម្រោងសាងសង់កិច្ចសហប្រតិបត្តិការចិន-ប៉េរូដែលនឹងបើកដំណើរការក្នុងខែវិច្ឆិកានេះ នឹងធ្វើឱ្យ "អ្នកជិតខាង" ដែលឆ្លងមហាសមុទ្រមួយគូនេះ កាន់តែជិតស្និទ្ធ។

    កំពង់ផែ Chancay ស្ថិតនៅឈូងសមុទ្រ Chancay មានចម្ងាយប្រហែល ៧៨ គីឡូម៉ែត្រភាគខាងជើងពីទីក្រុង Lima រដ្ឋធានីនៃប្រទេសប៉េរូ និងវាជាកំពង់ផែទឹកជ្រៅធម្មជាតិ ។ នៅពេលសាងសង់រួចរាល់ កំពង់ផែ Chancay នឹងក្លាយជាកំពង់ផែច្រកទ្វារដ៏សំខាន់របស់ប្រទេសប៉េរូនិងជាមជ្ឈមណ្ឌលដ៏សំខាន់ដែលឆ្ពោះទៅដល់ប៉ាស៊ីហ្វិកខាងត្បូង ដែលមានសមត្ថភាពទទួលនិងដឹកជញ្ជូនទំនិញពីប្រទេសឈីលី កូឡុំប៊ី ប្រេស៊ីលនិងបណ្តាប្រទេសក្នុងតំបន់ផ្សេងទៀត ។ បន្ទាប់ពីមានកំពង់ផែនេះ  ពេលវេលាដឹកជញ្ជូនពីអាមេរិកខាងត្បូងទៅកាន់អាស៊ីនឹងកាត់បន្ថយពី ៤៥ ថ្ងៃមកត្រឹម ២៣ ថ្ងៃ។

    ឈ្មោះនៃទីក្រុងកំពង់ផែពីរគឺ Chancay និង Shanghai មានការបញ្ចេញសំឡេងស្រដៀងក្នុងភាសាអេស្ប៉ាញ ប្រជាជនប៉េរូកាន់តែច្រើនឡើងៗសង្ឃឹមថា Chancay អាចអភិវឌ្ឍទៅជា "Shanghai" របស់ប្រទេសប៉េរូ។

ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ ប្រទេសចិននិងអាមេរិកឡាទីនបានក្លាយជាដៃគូដ៏សំខាន់ក្នុងការរួមគ្នាកសាងគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ។ រហូតមកដល់ពេលនេះ ប្រទេសចិនបានចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការលើគំនិតខ្សែក្រវ៉ាត់និងផ្លូវជាមួយប្រទេសចំនួន ២២ នៅអាមេរិកឡាទីន និងការាបៀន។

ក្នុងឆ្នាំ ២០១៤ លោក Xi Jinping បានដកស្រង់សុភាសិតប្រេស៊ីលនៅក្នុងសុន្ទរកថារបស់គាត់នៅសភាប្រេស៊ីលដែលថា "មិត្តភាពគឺដូចជាស្រាទំពាំងបាយជូរ ទុកកាន់តែយូរកាន់តែល្អ ដើម្បីពិពណ៌នាអំពីមិត្តភាពប្រពៃណីរវាងចិននិងអាមេរិកឡាទីន។ នោះជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោក Xi Jinping នៅប្រទេសប្រេស៊ីល បន្ទាប់ពីឡើងកាន់តំណែងជាប្រធានរដ្ឋចិន៕

អ្នកបកប្រែ:王幸
ប្លុកពិសេស