ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ឥស្សរជនគ្រប់មជ្ឈដ្ឋាននៅសហរដ្ឋអាមេរិកអំពាវនាវឱ្យអាមេរិកនិងចិនបន្តធ្វើការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការ
2024-11-14 15:24:04cri
Share with:

ថ្ងៃទី ១២ ខែវិច្ឆិកា អង្គការក្រៅរដ្ឋាភិបាលរបស់អាមេរិកដែលធ្វើការងារខាងជំរុញការផ្លាស់ប្តូររវាងអាមេរិកនិងចិនបានបើកធ្វើកិច្ចប្រជុំស្តីពីនិន្នាការនៃទំនាក់ទំនងរវាងអាមេរិកនិងចិន ឥស្សរជនគ្រប់មជ្ឈដ្ឋាននៅសហរដ្ឋអាមេរិកដែលបានចូលរួមក្នុងកិច្ចប្រជុំលើកនេះបានអំពាវនាវឱ្យប្រទេសទាំងពីរបន្តធ្វើការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការ ។

លោក Chen Li អគ្គកុងស៊ុលចិនប្រចាំនៅទីក្រុងញូវយ៉កបានថ្លែងថា ចិននិងអាមេរិកគឺជាដៃគូតែមិនមែនជាគូប្រជែងទេ ត្រូវបន្តពង្រឹងជំនឿចិត្តក្នុងការអភិវឌ្ឍទំនាក់ទំនងរវាងចិននិងអាមេរិក ។ សេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងចិននិងអាមេរិកគឺជាការផ្តល់ផលប្រយោជន៍ទៅវិញទៅមក តែមិនមែនយកចាញ់ឈ្នះទេ ត្រូវបន្តពង្រឹងជំនឿចិត្តនៃកិច្ចសហប្រតិបត្តិការរវាងចិននិងអាមេរិក ។

លោក Robert Hormats អតីតអនុរដ្ឋមន្ត្រីការបរទេសអាមេរិកបានថ្លែងថា អាមេរិកនិងចិនគួរតែជំរុញការផ្លាស់ប្តូរលើវិស័យអប់រំ ទេសចរណ៍និងវប្បធម៌ជាដើម ដែលមានអំណោយផលដល់ការកសាងទំនុកចិត្តទៅវិញទៅមកឡើងវិញ ។ អាមេរិកនិងចិនធ្វើកិច្ចសហប្រតិបត្តិការលើវិស័យ ដូចជា បម្រែបម្រួលអាកាសធាតុ សុខាភិបាល ការអប់រំ ពាណិជ្ជកម្ម និងការវិនិយោគជាដើម នឹងធ្វើឱ្យពិភពលោកកាន់តែមានភាពល្អប្រសើរឡើង ៕

អ្នកបកប្រែ:王幸
ប្លុកពិសេស