ពីថ្ងៃទី១១ដល់ថ្ងៃទី១២ ខែវិច្ឆិកា តាមម៉ោងក្នុងតំបន់ វេទិកាជាន់ខ្ពស់ស្តីពីប្រព័ន្ធសារព័ត៌មាននិងធនាគារគំនិត “សកលខាងត្បូង”បានបើកធ្វើនៅក្រុងសៅប៉ូឡូ ប្រទេសប្រេស៊ីល។ក្នុងពិធីបើកវេទិកា បានមានសារលិខិតអបអរសាទររបស់លោកXi Jinpingប្រធានរដ្ឋចិននិងលោក Lula ប្រធានាធិបតីប្រេស៊ីល។ឥស្សរជនចូលរួមវេទិកាដែលមកពីប្រទេសទីផ្សារងើបឡើងថ្មីនិងប្រទេសកំពុងអភិវឌ្ឍន៍បានលើកឡើងថា វេទិកាលើកនេះបានត្រួសត្រាយគំនិតនិងបង្កើតកាលានុវត្តភាពសម្រាប់កិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅរវាងប្រព័ន្ធសារព័ត៌មាននិងធនាគារគំនិត “សកលខាងត្បូង”។
តំណាងដែលមកពីស្ថាប័នប្រព័ន្ធសារព័ត៌មាន ធនាគារគំនិត ស្ថាប័នរដ្ឋាភិបាលនិងសហគ្រាសនៃប្រទេសនិងតំបន់ជាង៧០បានអញ្ជើញចូលរួមវេទិកាលើកនេះ។វេទិកានេះបានក៏ចេញផ្សាយរបាយការណ៍ធនាគារគំនិតក្រោមចំណងជើង «អត្ថន័យចំពោះពិភពលោកនៃទម្រង់ថ្មីនៃអរិយធម៌មនុស្សជាតិ»៕