ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកErdoganថ្លែងថា​តួកគីបានផ្តាច់ទំនាក់ទំនងជាមួយអ៊ីស្រាអែលហើយ
2024-11-14 14:38:23cri
Share with:

ថ្ងៃទី១៣ខែវិច្ឆិកាឆ្នាំ២០២៤ លោក Erdogan ប្រធានាធិបតីតួកគីបានប្រកាសថា តួកគីបានផ្តាច់ទំនាក់ទំនងជាមួយអ៊ីស្រាអែលហើយ នៅថ្ងៃអនាគតនឹងមិនចាត់វិធានការណាមួយដើម្បីបន្តឬក៏អភិវឌ្ឍទំនាក់ទំនងទ្វេភាគីនោះទេ។


តាមការផ្សាយដំណឹងនៃក្រុមហ៊ុនវិទ្យុនិងទូរទស្សន៍តួកគីនាថ្ងៃដដែលបានឱ្យដឹងថា លោក Erdogan បានគួសបញ្ជាក់ថា រដ្ឋាភិបាលតួកគីដែលលោកដឹកនាំបានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការផ្តាក់ទំនាក់ទំនងជាមួយអ៊ីស្រាអែលនិងថ្លែងបន្តថា បច្ចុប្បន្ននេះ យើងគ្មានទំនាក់ទំនងអី្វជាមួយអ៊ីស្រាអែលទៀតទេ ហើយក៏គ្មានវិធានការណាសម្រាប់កែលម្អទំនាក់ទំនងបែបនេះដែរ


សូមជម្រាបថា នៅខែឧសភាឆ្នាំនេះ ប្រទេសតួកគីបានប្រកាសផ្អាកការធ្វើពាណិជ្ជកម្មនាំចេញនាំចូលទាំងអស់ជាមួយអ៊ីស្រាអែលក្រោមមូលហេតុថាសកម្មភាពរបស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សាបានបង្កើនហានិភ័យមនុស្សធម៌ក្នុងតំបន់៕

អ្នកបកប្រែ:张艳萍
ប្លុកពិសេស