ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ស្ថានទូតចិនប្រចាំនៅប្រទេសហ្វីលីពីនបង្ហាញជំហររបស់ខ្លួនទៅកាន់ក្រសួងការបរទេសហ្វីលីពីនស្តីពីករណីដែលភាគីចិនបានកំណត់និងប្រកាសពីបន្ទាត់មូលដ្ឋាននៃដែនសមុទ្រកោះ Huangyan
2024-11-14 15:35:52cri
Share with:

នាថ្ងៃទី ១៣ ខែវិច្ឆិកា លោក Huang Xilian ឯកអគ្គរដ្ឋទូតចិនប្រចាំនៅហ្វីលីពីនបានលើកឡើងការតវ៉ាយ៉ាងម៉ឺងម៉ាត់ចំពោះអ្នកទទួលខុសត្រូវនៃក្រសួងការបរទេសហ្វីលីពីនអំពីការណីដែលហ្វីលីពីនដាក់ចេញ "ច្បាប់ដែនសមុទ្រ" និង "ច្បាប់ច្រកផ្លូវសមុទ្រនៃប្រជុំកោះ"។ ព្រមទាំងបង្ហាញពីជំហរដែលប្រទេសចិនបានកំណត់និងប្រកាសអំពីបន្ទាត់មូលដ្ឋាននៃដែនសមុទ្រកោះ Huangyan  ដោយគូសបញ្ជាក់ថា នេះគឺជាការឆ្លើយតបដ៏ចាំបាច់ចំពោះការដែលហ្វីលីពីនដាក់ចេញ"ច្បាប់ដែនសមុទ្រ" និងជាវិធានការជាប្រក្រតីដែលរដ្ឋាភិបាលចិនធ្វើឡើងដើម្បីពង្រឹងការគ្រប់គ្រងដែនសមុទ្រតាមផ្លូវច្បាប់ រឿងនេះស្របតាមច្បាប់អន្តរជាតិ និងទម្លាប់អន្តរជាតិ ។ ប្រទេសចិននឹងបន្តចាត់វិធានការចាំបាច់តាមផ្លូវច្បាប់ ដើម្បីគាំពារអធិបតេយ្យភាពទឹកដីនិងសិទ្ធិនិងផលប្រយោជន៍ដែនសមុទ្ររបស់ខ្លួន ។ យើងដាស់តឿនភាគីហ្វីលីពីនឱ្យបញ្ឈប់ជាបន្ទាន់នូវសកម្មភាពឯកតោភាគីដែលមានលទ្ធភាពនឹងធ្វើឱ្យជម្លោះកាន់តែធ្ងន់ធ្ងរ ហើយស្ថានការណ៍កាន់តែស្មុគស្មាញដើម្បីរួមគ្នាគាំពារសន្តិភាពនិងស្ថិរភាពនៅសមុទ្រចិនខាងត្បូង ៕

អ្នកបកប្រែ:王幸
ប្លុកពិសេស