ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Li Xi ជួបជាមួយគណៈប្រតិភូបក្សកុម្មុយនីស្តវៀតណាម
2024-11-13 15:36:05cri
Share with:


 

លោក Li Xi សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជាលេខាធិការនៃគណៈកម្មាធិការត្រួតពិនិត្យវិន័យនៃមជ្ឈិមបក្សកុម្មុនីយស្តចិនបានជួបពិភាក្សាជាមួយគណៈប្រតិភូនៃបក្សកុម្មុយនីស្តវៀតណាមដែលដឹកនាំដោយលោក Phan Đình Trạc  សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម លេខាធិការនៃលេខាធិការដ្ឋានមជ្ឈិមបក្សនិងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃនៃមជ្ឈិមបក្សកុម្មុយនីស្តវៀតណាមនៅ ថ្ងៃទី ១២ ខែវិច្ឆិការនៅក្រុងប៉េកាំង ។

លោក Li Xi បានថ្លែងថា ប្រទេសចិនរីករាយរួមសហការជាមួយភាគីវៀតណាម ដើម្បីអនុវត្តគំនិតឯកភាពដ៏សំខាន់របស់ថ្នាក់ដឹកនាំកំពូលនៃបក្សទាំងពីរ ពង្រឹងការណែនាំខាងនយោបាយជាន់ខ្ពស់ ធ្វើឱ្យស៊ីជម្រៅនូវការផ្លាស់ប្តូរបទពិសោធន៍អភិបាលកិច្ចបក្ស និងរដ្ឋ ជំរុញការលើកកម្ពស់កិច្ចសហប្រតិបត្តិការជាក់ស្តែង ធ្វើឱ្យកិច្ចសម្របសម្រួលលើបញ្ហាអន្តរជាតិនិងក្នុងតំបន់មានភាពជិតស្និទ្អនិងរួមគ្នាជំរុញការកសាងសហគមន៍រួមវាសនារវាងចិននិងវៀតណាម ។លោក Li Xi ក៏បានជម្រាប់ជូនអំពីសភាពការណ៍នៃកិច្ចប្រជុំពេញអង្គលើកទី ៣ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី ២០ ព្រមទាំងការងារគ្រប់គ្រងបក្សដោយតឹងរ៉ឹងគ្រប់ជ្រុងជ្រោយនិងនិងការងារប្រឆាំងអំពើពុករលួយ ។

លោក Phan Đình Trạc បានថ្លែងថា ភាគីវៀតណាមរីករាយរួមសហការជាមួយភាគីចិនក្នុងការអនុវត្តគំនិតឯកភាពដ៏សំខាន់របស់ថ្នាក់ដឹកនាំបក្សនិងប្រទេសទាំងពីរក្នុងកិច្ចជំនួបជាប្រវត្តិសាស្ត្រ ព្រមទាំងពង្រឹងការផ្លាស់ប្តូរនិងការរៀនសូត្រទៅវិញទៅមកលើការកសាងនីតិរដ្ឋនៃសង្គមនិយមនិងការប្រឆាំងអំពើពុករលួយជាដើម ៕ 

អ្នកបកប្រែ:王幸
ប្លុកពិសេស