-លោក Xi Jinping ប្រធានរដ្ឋចិនបានអញ្ជើញចាកចេញពីទីក្រុងប៉េកាំងធ្វើដំណើរទៅកាន់ទីក្រុងលីម៉ា ដើម្បីចូលរួមកិច្ចប្រជុំក្រៅផ្លូវការលើកទី៣១នៃថ្នាក់ដឹកនាំអង្គការកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក(APEC)ព្រមនិងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសប៉េរូ។
-លោក Xi Jinping ប្រធានរដ្ឋចិនផ្តល់អនុសាសន៍ណែនាំដ៏សំខាន់ចំពោះករណីដែលរថយន្តបើកបំបុកអ្នកដំណើរនៅទីក្រុងZhuhaiខេត្តក្វាងទុងប្រទេសចិន។
-ក្រសួងការបរទេសចិនថ្លែងថា រាល់ពេលដែលជម្លោះសមុទ្រចិនខាងត្បូងរវាងចិននិងហ្វីលីពីនឡើងកម្តៅគឺពីព្រោះតែហ្វីលីពីនរំលោភអធិបតេយ្យភាពរបស់ចិននិងបង្កហេតុ។
-យុទ្ធភូមិភាគខាងត្បូងប្រទេសចិនចាត់ចែងកងទ័ពជើងទឹកនិងកងទ័ពជើងអាកាសឱ្យយាមល្បាតក្នុងកម្រិតត្រៀមប្រយុទ្ធនៅដែនអាកាសនិងដែនទឹកជំវិញកោះHuangyanព្រមទាំងតំបន់ជំុវិញ។
-ប្រទេសចិននិងរុស្ស៊ីបើកកិច្ចប្រជុំពិភាក្សាស្តីពីសន្តិសុខខាងយុទ្ធសាស្ត្រ។
-លោក Li Xi សមាជិកអចិន្ត្រៃយ៍នៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានជួបជាមួយគណៈប្រតិភូបក្សកុម្មុយនីស្តវៀតណាម។
-វេទិកាជាន់ខ្ពស់ស្តីពីប្រព័ន្ធសារព័ត៌មាននិងធនាគារគំនិតនៃ«សកលខាងត្បូង»បានបើកធ្វើនៅប្រទេសប្រេស៊ីល។
-នាយករដ្ឋមន្ត្រីអាល្លឺម៉ង់នឹងរៀបចំឱ្យមានការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តនៅខែធ្នូខាងមុខនេះ៕