ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinping ផ្តល់អនុសាសន៍ណែនាំសំខាន់ចំពោះករណីបើកឡានបុកអ្នកដំណើរនៅក្រុងZhuhai ខេត្តក្វាងតុង
2024-11-13 13:19:53cri
Share with:

      យប់ថ្ងៃទី១១ ខែវិច្ឆិកា  នៅមជ្ឈមណ្ឌលកីឡាសង្កាត់ Xiangzhou ក្រុង Zhuhai ខេត្តក្វាងតុងបានកើតមានករណីបើកឡានបុកអ្នកដំណើរ ដែលគិតត្រឹមពេលនេះបានបណ្តាលឱ្យមនុស្ស ៣៥ នាក់ស្លាប់បាត់បង់ជីវិតនិង ៤៣ នាក់រងរបួសធ្ងន់។

      ក្រោយកើតមានហេតុការណ៍នេះ  លោក Xi Jinping  ប្រធានរដ្ឋចិនបានយកចិត្តទុកដាក់យ៉ាងខ្លាំងហើយបានផ្តល់អនុសាសន៍ណែនាំសំខាន់ថា  មជ្ឈមណ្ឌលកីឡាសង្កាត់ Xiangzhou ក្រុង Zhuhai ខេត្តក្វាងតុងបានកើតមានករណីបើកឡានបុកអ្នកដំណើរ  ដែលបណ្តាលឱ្យមនុស្សច្រើននាក់ស្លាប់បាត់បង់ជីវិតនិងរងរួបស  ជាហេតុការណ៍ដ៏អាក្រក់។  ត្រូវសង្គ្រោះអ្នករងរបួសដោយពេញទំហឹង ធ្វើការងារលួងលោមអ្នករងរបួសនិងញាតិសន្តានរបស់អ្នករងគ្រោះស្លាប់និងអ្នករងរបួស។ ត្រូវផ្តន្ទាទោសឃាតករតាមផ្លូវច្បាប់។ តំបន់នានានិងស្ថាប័នពាក់ព័ន្ធត្រូវដកយកបទពិសោធពីករណីនេះ បង្កើនការបង្ការនិងគ្រប់គ្រងប្រភពមានហានិភ័យ  ដោះស្រាយជម្លោះដោយទាន់ពេលវេលា បង្ការកុំឱ្យកើតមានករណីជ្រុលនិយម  ខិតខំពេញទំហឹងដើម្បីធានាដល់សុខសុវត្ថិភាពអាយុជីវិតរបស់ប្រជាជននិងស្ថិរភាពសង្គម។

      អនុលោមតាមការអនុសាសន៍ណែនាំសំខាន់របស់លោក Xi Jinping   មជ្ឈិមបក្សបានចាត់បញ្ជូនក្រុមការងារទៅជួយដោះស្រាយការងារបន្សាប់បន្សំនៅនឹងកន្លែង ខណៈខេត្តក្វាងតុងនិងក្រុង Zhuhai  កំពុងខិតខំព្យាបាលអ្នករងរបួស ស៊ើបអង្កេតពីដើមហេតុនៃហេតុការណ៍នេះ និងបង្ការនិងគ្រប់គ្រងក្នុងសង្គមជាដើម។  បច្ចុប្បន្ន ការងារគ្រប់ផ្នែកកំពុងដំណើរការ៕

អ្នកបកប្រែ:邓倩
ប្លុកពិសេស