ឆ្នាំនេះគឺខួប៣៥ឆ្នាំនៃការបង្កើតអង្គការសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក(APEC) ក្នុងការស្ទង់មតិរបស់CGTNនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនចំពោះអ្នកប្រើអ៊ីនធឺណែតនៅទូទាំងពិភពលោក អ្នកផ្តល់សម្ភាសន៍ចំនួន៨៦.៤%បានកោតសរសើរចំពោះសមិទ្ធផលដ៏អស្ចារ្យរបស់អង្គការAPECដែលទទួលបានក្នុងវិស័យ ដូចជាការជំរុញកំណើនសេដ្ឋកិច្ចក្នុងតំបន់និងការធ្វើឱ្យកិច្ចសហប្រតិបត្តិការក្នុងតំបន់កាន់តែស៊ីជម្រៅជាដើម ព្រមទាំងបានលើកកម្ពស់កម្រិតសេរីភាពនិងភាពងាយស្រួលនៃការបណ្តាក់ទុនក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ធ្វើឱ្យតំបន់អាស៊ី-ប៉ាស៊ីហ្វិកក្លាយទៅជាប្លូកភូមិសាស្ត្រសេដ្ឋកិច្ចដែលមានភាពរស់រវើកជាងគេនិងប្រកបដោយសក្តានុពលកំណើនខ្លាំងបំផុតក្នុងទូទាំងពិភពលោក។
ក្នុងការស្ទង់មតិនេះ អ្នកផ្តល់សម្ភាសន៍ចំនួន៨៥.២%បានសម្គាល់ថា បណ្តាប្រទេសនានាគួរប្រកាន់ខ្ជាប់នូវនិន្នាការនៃពហុភាគីនិយមនិងសកលភាវូបនីយកម្មសេដ្ឋកិច្ច ពួតដៃគ្នាដើម្បីកសាងសេដ្ឋកិច្ចដែលមានលក្ខណៈបើកចំហនិងក្របខណ្ឌកិច្ចសហប្រតិបត្តិការក្នុងតំបន់។អ្នកផ្តល់បទសម្ភាសន៍ចំនួន៨៩.៥%បានយល់ឃើញថា បណ្តាប្រទេសនានាគួរប្រឆាំងនឹងគាំពារនិយមតាមគ្រប់ទម្រង់។
ក្រៅពីនេះ អ្នកផ្តល់សម្ភាសន៍ចំនួន៩៥.១%បានវាយតម្លៃខ្ពស់ចំពោះតួនាទីជំរុញរបស់ប្រទេសចិនក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរបស់អង្គការAPEC កោតសរសើរដល់ប្រទេសចិនដែលបានពង្រីកការបើកចំហចំពោះខាងក្រៅជាបន្តបន្ទាប់ដោយមិនងាករេ ព្រមទាំងចូលរួមយ៉ាងសកម្មក្នុងគ្រប់កិច្ចការរបស់អង្គការAPECដែលបានរួមចំណែកដ៏សំខាន់ក្នុងការជំរុញភាពរុងរឿងនិងសិ្ថរភាពរបស់តំបន់អាស៊ី-ប៉ាស៊ីហ្វិក៕