ចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី១២ ខែវិច្ឆិកា តាមម៉ោងក្នុងតំបន់ វេទិកាជាន់ខ្ពស់ស្តីពីប្រព័ន្ធសារព័ត៌មាននិងធនាគារគំនិត "សកលខាងត្បូង" បានបើកធ្វើនៅប្រេស៊ីលក្រោមប្រធានបទ"បញ្ចេញសំឡេងនៃសកលខាងត្បូង ចាប់ដំណើរការថ្មីនៃការអភិវឌ្ឍ និងស្តារឡើងវិញ"។ ក្នុងកិច្ចប្រជុំបានអានសារលិតខិតអបអរសាទររបស់លោកXi Jinping ប្រធានរដ្ឋចិន និងលោកលូឡាប្រធានាធិបតីប្រេស៊ីល ។
ម្ចាស់ផ្ទះរៀបចំវេទិកានេះបានថ្លែងថា លោកXi Jinping ប្រធានរដ្ឋចិន និងលោកលូឡាប្រធានាធិបតីប្រេស៊ីលផ្ញើសារលិខិតអបអរសាទរការបើកវេទិកា បានផ្តល់អនុសាសន៍ណែនាំដ៏សំខាន់ដល់ការអភិវឌ្ឍនៃប្រទេស"សកលខាងត្បូង"។ "សកលខាងត្បូង"បានក្លាយជាកម្លាំងមានលក្ខណៈស្ថាបនាដែលមិនអាចខ្វះបានក្នុងសហគមន៍អន្តរជាតិពីមួយថ្ងៃទៅមួយថ្ងៃ។ កិច្ចប្រជុំកំពូលលើកទី ១៩ នៃក្រុមប្រទេស G20 នឹង បើកធ្វើនៅប្រេស៊ីលក្នុងខែវិច្ឆិកានេះ ការរៀបចំវេទិកាក្នុងបរិបទបែបនេះ គឺរំពឹងថា ប្រព័ន្ធសារព័ត៌មាននិងធនាគារគំនិតអាចរួមគ្នាបញ្ចេញសំឡេង"សកលខាងត្បូង"ក្នុងវិស័យគាំពារសន្តិភាព អភិវឌ្ឍដោយសន្តិភាព អភិលកិច្ចសកល និងរៀនសូត្រអរិយធម៌ទៅវិញទៅមកជាដើម ព្រមទាំងបង្ហាញពីទំនួលខុសត្រូវរបស់"សកលខាងត្បូង" ដើម្បីប្រមូលផ្តុំកម្លាំងកាយចិត្តសម្រាប់ការធ្វើទំនើបកម្មរបស់ប្រទេស"សកលខាងត្បូង" និងពួតដៃគ្នាកសាងសហគមន៍រួមវាសនារបស់មនុស្សជាតិ៕