ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិន៖រាល់ពេលដែលជម្លោះតាមសមុទ្ររវាងចិននិងហ្វីលីពីនឡើងកម្តៅ គឺព្រោះតែហ្វីលីពីនរំលោភសិទ្ធិអធិបតេយ្យភាពចិននិងបង្កហេតុ
2024-11-13 13:24:27cri
Share with:

     ថ្ងៃទី១២ ខែវិច្ឆិកា លោក Lin Jian  អ្នកនាំពាក្យក្រសួងការបរទេសចិនបានធ្វើជាអធិបតីក្នុងសន្និសីទកាសែតជាប្រចាំ ។ អ្នកកាសែតបានសួរសំណួរអំពីការលើកឡើងរបស់ភាគីហ្វីលីពីនពាក់ព័ន្ធនឹងសមុទ្រចិនខាងត្បូង។

      លោក Lin Jian  បានឆ្លើយថា  រាល់ពេលដែលជម្លោះតាមសមុទ្ររវាងចិននិងហ្វីលីពីនឡើងកម្តៅ  គឺដោយសារតែទង្វើរំលោភសិទ្ធិអធិបតេយ្យភាពចិននិងបង្កហេតុរបស់ភាគីហ្វីលីពីន។ ហ្វីលីពីនបានរំលោភសិទ្ធិអធិបតេយ្យភាពរបស់ចិនជាមុន ទើបចិនចាត់វិធានការដ៏ចាំបាច់តាមផ្លូវច្បាប់ដើម្បីគាំពារសិទ្ធិស្របច្បាប់របស់ខ្លួន។ បើសិនជាហ្វីលីពីនឈប់រំលោភសិទ្ធិនិងឈប់បង្កហេតុ នោះសភាពការណ៍នៅសមុទ្រចិនខាងត្បូងគឺគ្មានបញ្ហាអ្វីឡើយ៕

អ្នកបកប្រែ:邓倩
ប្លុកពិសេស