ថ្ងៃទី១២ ខែវិច្ឆិកា នៅទីក្រុងប៉េកាំង លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាប្រធានការិយាល័យកិច្ចការបរទេសនៃមជ្ឈិមបក្សកុម្មុយនីស្តចិន និងលោក Shoigu លេខាធិការក្រុមប្រឹក្សាសន្តិសុខសហព័ន្ធរុស្ស៊ីបានធ្វើជាសហធិបតីក្នុងកិច្ចប្រជុំពិគ្រោះខាងសន្តិសុខយុទ្ធសាស្ត្រជុំទី ១៩ រវាងចិននិងរុស្ស៊ីដែលបានផ្លាស់ប្តូរមតិយោប់យ៉ាងស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយអំពីបញ្ហាខាងសន្តិសុខយុទ្ធសាស្ត្រសំខាន់ៗដែលយកចិត្តទុកដាក់ដូចគ្នា។
លោក Wang Yi បានលើកឡើងថា ឆ្នាំនេះជាខួបលើកទី ៧៥ នៃការបង្កើតទំនាក់ទំនងការទូតរាងចិននិងរុស្ស៊ី លោកប្រធានរដ្ឋចិន Xi Jinping និងលោកប្រធានាធិបតីភូទីនបានជួបពិភាក្សាគ្នាចំនួន ៣ លើកក្នុងឆ្នាំនេះ និងបានធ្វើការរៀបចំចាត់ចែងជាយុទ្ធសាស្រ្តមួយចំនួនសម្រាប់ជំរុញទំនាក់ទំនងចិន-រុស្ស៊ីឱ្យត្រួសត្រាយនិងការអភិវឌ្ឍថ្មី៏។ ក្រោមការដឹកនាំរបស់មេដឹកនាំទាំងពីរ ទំនាក់ទំនងចិន-រុស្ស៊ីបន្តរក្សានិន្នាការអភិវឌ្ឍន៍ដ៏រឹងមាំនិងនឹងនរជាប់រហូតមក។ លោកបានគូសបញ្ជាក់ថា ចិនមានឆន្ទៈធ្វើការជាមួយភាគីរុស្ស៊ី ផ្តោតលើបញ្ហាបម្រែបម្រួលស្ថានការណ៍អន្តរជាតិ ធ្វើការប្រាស្រ័យទាក់ទងនិងកិច្ចសម្របសម្រួលយ៉ាងជិតស្និទ្ធបង្កើនកិច្ចសហប្រតិបត្តិការពហុភាគី ដើម្បីផ្តល់ការធានាយ៉ាងខ្លាំងក្លាដល់ការគាំពារនិន្នាការអភិវឌ្ឍន៍កម្រិតខ្ពស់នៃទំនាក់ទំនងចិន-រុស្ស៊ី និងរួមគ្នាគាំពារស្ថិរភាពនៃយុទ្ធសាស្រ្តសកល។
ជាការឆ្លើយតប លោក Shoigu បានថ្លែងថា រុស្ស៊ីមានឆន្ទៈធ្វើការជាមួយភាគីចិន អនុវត្តឱ្យបានល្អនូវគំនិតឯកភាពរួមរបស់ប្រមុខរដ្ឋទាំងពីរ ធ្វើឱ្យកិច្ចសហប្រតិបត្តិការទ្វេភាគីមានភាពកាន់តែស្អិតល្មួត បង្កើនការសហការគ្នាក្នុងយន្តការពហុភាគីដូចជាអង្គការសហប្រជាជាតិ អង្គការសហប្រតិបត្តការសៀហៃ និងBRICSជាដើម ដើម្បីជំរុញទំនាក់ទំនងរុស្ស៊ី-ចិនឱ្យទទួលបានការវិវឌ្ឍរីកចម្រើនថ្មីកាន់តែធំឥតឈប់ឈរ៕