ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិន ៖ ភាគីអាមេរិកខ្លាចតែសមុទ្រចិនខាងត្បូងមិនច្របូកច្របល់ ចេតនាដ៏អាក្រក់បែបនេះនរណាក៏ដឹងដែរ
2024-11-12 17:00:18cri
Share with:

ថ្ងៃទី ១១ ខែវិច្ឆិកា លោក Lin Jian អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងថាជាច្រើនឆ្នាំកន្លងមកនេះ សហរដ្ឋអាមេរិកបានញុះញង់ប្រទេសហ្វីលីពីនឱ្យរំលោភសិទ្ធិនិងបង្ករឿននៅសមុទ្រចិនខាងត្បូងជាប់រហូត ដើម្បីបម្រើផលប្រយោជន៍ខាងភូមិសាស្ត្រនយោបាយរបស់ភាគីអាមេរិក ដោយខ្លាចតែសមុទ្រចិនខាងត្បូងមិនច្របូកច្របល់ ចេតនាដ៏អាក្រក់បែបនេះនរណាក៏ដឹងដែរ ។

នៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំនៅថ្ងៃដដែលនោះ អ្នកសារព័ត៌មានបានសួរថា តាមការផ្សាយដំណឹងបានឱ្យដឹងថា កាលពីថ្ងៃទី ៨ ខែវិច្ឆិកា ក្រសួងការបរទេសអាមេរិកបានចេញសេចក្តីថ្លែងការណ៍ ដើម្បីគាំទ្រដល់ប្រទេសហ្វីលីពីនដែលដាក់ចេញ "ច្បាប់ដែនសមុទ្រ" ដោយអះអាងថា ច្បាប់នេះបានធ្វើឱ្យច្បាប់ក្នុងស្រុករបស់ហ្វីលីពីនបន្សីគ្នាជាមួយនឹងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់មហាសមុទ្រនិងការកាត់ស្រីនៃសំណុំរឿងមជ្ឈត្តកម្មសមុទ្រចិនខាងត្បូងឆ្នាំ ២០១៦ ។ ទាក់ទិននឹងរឿងនេះ តើភាគីចិនមានអធិប្បាយយ៉ាងណាខ្លះ?

លោក Lin Jian បានថ្លែងថា "ភាគីអាមេរិកស្នើឱ្យប្រទេសនានាគោរពតាមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់មហាសមុទ្រ ប៉ុន្តែខ្លួនឯងបែរជាមិនចូលរួមអនុសញ្ញានេះទេ។ នេះគឺជា "ស្តង់ដារពីរ" ដែលលាក់ពុត លោក Lin Jian បានថ្លែងទៀងថា សំណុំរឿងមជ្ឈត្តកម្មសមុទ្រចិនខាងត្បូងបានរំលោភលើអនុសញ្ញានេះ វាគឺជាកលល្បិចខាងនយោបាយទាំងស្រុង ហើយអ្វីដែលហៅថាការកាត់ក្តីនោះគឺខុសច្បាប់និងមិនមានប្រសិទ្ធភាព ៕

អ្នកបកប្រែ:王幸
ប្លុកពិសេស