លោក Ishiba Shigeru ដែលជាប់ ឆ្នោតជានាយករដ្ឋមន្ត្រីជប៉ុនអាណត្តិថ្មី និងជាប្រធានគណបក្សសេរីប្រជាធិបតេយ្យជប៉ុន បានបង្កើតគណៈរដ្ឋមន្ត្រីអាណត្តិថ្មីនៅយប់ថ្ងៃទី ១១ ខែវិច្ឆិកា។
កាលពីព្រឹកថ្ងៃដដែល រដ្ឋាភិបាលជប៉ុនបានបើកធ្វើកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ហើយគណរដ្ឋមន្ត្រីរបស់លោក Ishiba Shigeru ដែលទើបបង្កើតឡើងមិនដល់មួយខែផងបានលាលែងពីមុខតំណែងទាំងអស់។ លុះដល់រសៀលថ្ងៃដដែល ក្រោយទទួលបានសំឡេងឆ្នោតគាំទ្រពីប្រធានរដ្ឋសភានិងព្រឹទ្ធសភា លោក Ishiba Shigeru បានជាប់ឆ្នោតជានាយករដ្ឋមន្ត្រីជប៉ុនអាណត្តិទី ១០៣ ហើយក៏បង្កើតគណៈរដ្ឋមន្ត្រីថ្មីភ្លាម។ យប់ថ្ងៃដដែល ក្រោយពិធីតែងតាំងនាយករដ្ឋមន្ត្រីនិងពិធីចូលកាន់តំណែងនៃរដ្ឋមន្ត្រីនៃគណៈរដ្ឋមន្ត្រីនៅក្នុងរាជវាំងជប៉ុន គណៈរដ្ឋមន្ត្រីអាណត្តិថ្មីរបស់លោក Ishiba Shigeru បានត្រូវបង្កើតឡើងជាផ្លូវការ៕