ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកAlix Didier Files-Aimeនាយករដ្ឋមន្ត្រីថ្មីហៃទីស្បថចូលកាន់មុខតំណែង
2024-11-12 15:44:56cri
Share with:

តាមប្រព័ន្ធសារព័ត៌មានក្នុងស្រុករបស់ហៃទីបានចុះផ្សាយដំណឹងឱ្យដឹងថា លោក Alix Didier Files-Aime នាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសហៃទីបានស្បថចូលកាន់មុខតំណែងនៅទីក្រុង Port-au-Prince រដ្ឋធានីប្រទេសហៃទីដោយបានធ្វើសន្យាថា នឹងធ្វើកិច្ចខិតខំប្រឹងប្រែង ដើម្បីធ្វើឱ្យប្រទេសជាតិមានសន្តិសុខឡើងវិញ។


បន្ទាប់ពីពិធីស្បថកាន់មុខតំណែង លោកFiles-Aimeបានថ្លែងសន្ទរកថាដោយបង្ហាញពីការយល់ច្បាស់នូវស្ថានការណ៍ដ៏ពិបាករបស់ហៃទី ហើយបានសន្យាថា នឹងខិតខំប្រឹងប្រែងយ៉ាងណាដើម្បីស្តារសន្តិសុខជាតិឡើងវិញ លោកបានថ្លែងថា «យើងកំពុងស្ថិតក្នុងអន្តរកាលមានការងារជាច្រើនត្រូវធ្វើក្នុងនោះការងារចម្បងគឺស្តារសន្តិសុខឡើងវិញ»។


សូមបញ្ជាក់ថា នាថ្ងៃដដែល ទីក្រុងPort-au-Princeបានកើតមានករណីហិង្សាជាបន្តបន្ទាប់។ក្នុងនោះមានយន្តហោះមួយគ្រឿងដែលហោះពីរដ្ឋផ្លរីដាសហរដ្ឋអាមេរិកទៅកាន់ទីក្រុងPort-au-Princeបានរងបាញ់ប្រហារពីក្រុមបក្ខពួកក្នុងស្រុកជាច្រើនដងក្នុងពេលដែលកំពុងចុះចត៕

អ្នកបកប្រែ:张艳萍
ប្លុកពិសេស