ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Kim Jong-un អនុម័តឱ្យប្រើប្រាស់«សន្ធិសញ្ញាស្តីពីទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ»រវាងកូរ៉េខាងជើងនិងរុស្ស៊ី
2024-11-12 11:03:57cri
Share with:

      ថ្ងៃទី ១២ ខែវិច្ឆិកា ទីភ្នាក់ងារព័ត៌មានកណ្តាលកូរ៉េខាងជើងបានផ្សាយដំណឹងឱ្យដឹងថា មេដឹកនាំកំពូលកូរ៉េខាងជើងលោក Kim Jong-un បានចេញបទបញ្ជាប្រតិបត្តិដោយអនុម័តឱ្យប្រើប្រាស់«សន្ធិសញ្ញាស្តីពីទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» ដែលចុះហត្ថលេខាដោយកូរ៉េខាងជើងនិងរុស្ស៊ី។ ការផ្សាយដំណឹងបានឱ្យដឹងថា  លោក Kim Jong-un បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិកាលពីថ្ងៃទី ១១  ខែវិច្ឆិកា។ សន្ធិសញ្ញានេះនឹងចូលជាធរមានចាប់ពីថ្ងៃដែលភាគីទាំងពីរផ្លាស់ប្តូរលិខិតអនុម័តតទៅ។

      សូមបញ្ជាក់ថា លោក Kim Jong-un និងលោកភូទីនប្រធានាធិបតីរុស្ស៊ីបានចុះហត្ថលេខាលើ«សន្ធិសញ្ញាស្តីពីទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» នៅក្រុងព្យុងយ៉ាងកាលពីខែមិថុនាឆ្នាំ ២០២៤ នេះ៕

អ្នកបកប្រែ:王昭君
ប្លុកពិសេស