ថ្ងៃទី ១២ ខែវិច្ឆិកា លោក Xi Jinping អគ្គលេខាធិការនៃគណៈកមា្មធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិន និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនបានផ្ញើលិខិតចូលរួមអបអរសាទរខួប១០០ឆ្នាំនៃការបង្កើតសកលវិទ្យាល័យស៊ុនយ៉ាត់សេន (Sun Yat-sen University) ព្រមទាំងជូនពរចំពោះគ្រូបង្រៀន និស្សិត បុគ្គលិកទាំងអស់និងអតីតនិស្សិតទាំងក្នុងនិងក្រៅប្រទេស។
លោក Xi Jinping បានលើកឡើងក្នុងសារលិខិតថា ឈរលើទីចាប់ផ្តើមថ្មី សង្ឃឹមថាសកលវិទ្យាល័យស៊ុនយ៉ាត់សេនប្រកាន់ខ្ជាប់ការចាត់ទុកគំនិតសង្គមនិយមមានលក្ខណៈពិសេសចិនក្នុងយុគសម័យថ្មីជាការណែនាំ បន្តវេនហ្សែនក្រហម បណ្តុះបណ្តាលធនធានមនុស្សសម្រាប់បក្សនិងរដ្ឋ ផ្តោតលើតម្រូវការនៃយុទ្ធសាស្ត្រជាតិសំខាន់ៗនិងការអភិវឌ្ឍនៃមហាតំបន់ឈូងសមុទ្រក្វាងតុង-ហុងកុង-ម៉ាកាវ ជំរុញដោយស៊ីសង្វាក់គ្នានូវកំណែទម្រង់ការអប់រំ ការច្នៃប្រឌិតថ្មីខាងវិទ្យាសាស្ត្រ និងការបណ្តុះបណ្តាលធនធានមនុស្ស ពន្លឿនការកសាងឱ្យទៅជាសកលវិទ្យាល័យឈានមុខលើពិភពលោកដែលប្រកបដោយលក្ខណៈពិសេសចិន ដើម្បីរួមចំណែកកាន់តែច្រើនក្នុងការកសាងប្រទេសខ្លាំងក្លាខាងវិស័យអប់រំ និងការធ្វើទំនើបកម្មតាមបែបផែនចិន៕