យោងតាមការផ្សាយដំណឹងនៃ CNN បានឱ្យដឹងថា កាលពីថ្ងៃទី ១១ ខែវិច្ឆិកា តាមម៉ោងក្នុងតំបន់ លោក Trump ប្រធានាធិបតីជាប់ឆ្នោតអាមេរិកបានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោកស្រី EliseStefanik តំណាងរាស្រ្តមកពីគណបក្សសាធារណរដ្ឋនឹងធ្វើជាតំណាងអចិន្ត្រៃយ៍របស់សហរដ្ឋអាមេរិកប្រចាំនៅអង្គការសហប្រជាជាតិ ។
យោងតាមការផ្សាយដំណឹងនៃ BBC បានឱ្យដឹងថា លោកស្រី EliseStefanik បានទទួលយកតំណែងនេះ ។ CNN សម្គាល់ឃើញថា ជម្រើសរបស់លោក Trump បែបនេះបង្ហាញថា សហរដ្ឋអាមេរិកនឹងកាន់តែ "ចូលចិត្តប្រយុទ្ធ" នៅក្នុងអង្គការសហប្រជាជាតិ ។ យោងតាមការផ្សាយដំណឹងបានឱ្យដឹងថា លោកស្រី EliseStefanik តែងតែសម្តែងការមិនពេញចិត្តចំពោះអង្គការសហប្រជាជាតិ ៕