ថ្ងៃទី១២ ខែវិច្ឆិកា ពិព័រណ៍អាកាសចរណ៍និងអវកាសអន្តរជាតិចិនលើកទី១៥បានបើកធ្វើនៅក្រុងZhuhaiប្រទេសចិន។ពិព័រណ៍អាកាសចរណ៍និងអវកាសលើកនេះបានទាក់ទាញសហគ្រាសចំនួន១០២២ដែលមកពីប្រទេសនិងតំបន់ចំនួន៤៧ឱ្យចូលរួម ក្នុងនោះ ពាណិជ្ជករបរទេសបានកើនឡើង១០៤% ហើយប្រទេសរុស្ស៊ី បារាំង អាមេរិក អារ៉ាប៊ីសាអូឌីតនិង
អ៊ីតាលីជាដើមបានចូលរួមពិព័រណ៍លើកនេះជាក្រុម សហគ្រាសល្បីឈ្មោះលើពិភពលោកជាច្រើនបានផ្តោតលើកការស្វែងរកឱកាសទីផ្សារតាមរយៈពិព័រណ៍នេះ។
ពិព័រណ៍លើកនេះបានបង្កើតកំណត់ត្រាជាប្រវត្តិសាស្រ្តជាច្រើន ក្នុងនោះ មជ្ឈមណ្ឌលពិព័រណ៍អាកាសចរណ៍អន្តរជាតិZhuhaiបានបើកសាលពិព័រណ៍សរុបចំនួន១៣ ផ្ទៃក្រឡានៃសាលពិព័រណ៍គឺ១២ម៉ឺនម៉ែត្រការ៉េ ត្រូវជា១៥ដងនៃពិព័រណ៍លើកដំបូង។វេទិកាសម្រាប់ទស្សនាឈ្មោះJinfengtaiដែលត្រូវបានពង្រីកការសាងសង់ ផ្តល់ជាទីតាំងដ៏ធំទូលាយសម្រាប់ទស្សនាការសម្តែងហោះហើរ៕