ពេលថ្មីៗនេះ សៀវភៅ «សម្រង់បទអធិប្បាយរបស់លោកXi Jinping អំពីការងារធនធានធម្មជាតិ» ដែលចងក្រងដោយបណ្ឌិតសភាសិក្សាស្រាវជ្រាវប្រវត្តិសាស្រ្ត និងឯកសារបក្សនៃមជ្ឈិមបក្សកុម្មុយនីស្តចិនត្រូវបានបោះពុម្ពផ្សាយដោយទីភ្នាក់ងារបោះពុម្ពផ្សាយឯកសារមជ្ឈិមបក្ស និងចែកចាយនៅទូទាំងប្រទេសចិន។
បទអត្ថាធិប្បាយមួយចំនួនរបស់លោកប្រធានរដ្ឋចិន Xi Jinping ដែលផ្តោតលើការងារធនធានធម្មជាតិ មានចក្ខុវិស័យវែងឆ្ងាយ មានខ្លឹមសារដ៏សម្បូរបែប និងមានគំនិតស៊ីជម្រៅ ដែលប្រកបដោយសារសំខាន់ចំពោះការជំរុញឱ្យការអភិវឌ្ឍសេដ្ឋកិច្ចសង្គមបន្ស៊ីគ្នាជាមួយសមត្ថភាពរែកពុននៃធនធាននិងបរិស្ថាន ធ្វើឱ្យមានសុក្រឹតភាពនូវរបបកម្មសិទ្ធិសម្បត្តិធនធានធម្មជាតិ និងប្រព័ន្ធរបបគ្របគ្រង់ ដើម្បីការពារនិងផ្តល់ការគាំទ្រកម្រិតខ្ពស់ដល់ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ និងខិតខំកសាងទំនើបកម្មតាមបែបផែនចិនដែលមនុស្សជាតិនិងធម្មជាតិរួមរស់ដោយចុះសម្រុងគ្នា៕