ថ្ងៃទី១០ ខែវិច្ឆិកា ផ្នែកយោធាស៊ីរីបានចេញសេចក្តីថ្លែងការណ៍ថា អគារស្នាក់នៅមួយខ្នងដែលមានទីតាំងស្ថិតនៅតំបន់ Sayyidah Zaynab ភាគខាងត្បូងរដ្ឋធានីដាម៉ាសប្រទេសស៊ីរីបានរងការវាយប្រហារតាមអាកាស ដែលបណ្តាលឱ្យមនុស្សចំនួន ៧ នាក់ស្លាប់ និង ២០ នាក់ទៀតរងរបួស។
សេចក្តីថ្លែងការណ៍ចែងថា នៅវេលាម៉ោងប្រហែលម៉ោង ៥ ល្ងាចថ្ងៃដដែល តាមម៉ោងក្នុងតំបន់ អ៊ីស្រាអែលបានបំផុសការវាយប្រហារតាមអាកាសចេញពីតំបន់ Golan សំដៅលើអគារស្នាក់នៅមួយខ្នងដែលមានទីតាំងស្ថិតនៅតំបន់ Sayyidah Zaynab ភាគខាងត្បូងរដ្ឋធានីដាម៉ាស ដែលបានបណ្តាលឱ្យមានមនុស្សជាច្រើនស្លាប់និងរងរបួស ក្នុងនោះបូករួមទាំងស្ត្រីនិងកុមារផងដែរ។ បើតាមដំណឹងនៃ"អង្គការសង្កេតការណ៍សិទ្ធិមនុស្សស៊ីរី" ដែលមានទីចាត់ការទូទៅនៅអង់គ្លេសឱ្យដឹងថា មានពលរដ្ឋលីបង់និងសមាជិកក្រុមហេបូឡាមួយចំនួនបានស្នាក់នៅក្នុងអគារមួយនេះ៕