កាលពីថ្ងៃទី៩ខែវិចិ្ឆកា លោក Huai Jinpeng រដ្ឋមន្ត្រីក្រសួងអប់រំចិនបានថ្លែងថា ប្រទេសចិននឹងផ្តល់ឱកាសដល់សកលវិទ្យាល័យអ៊ីតាលីចំនួន២២សម្រាប់និស្សិតជាង១រយនាក់មករៀនសូត្រនៅប្រទេសចិន ដើម្បីបង្កើនការរៀនសូត្រគ្នាទៅវិញទៅមកនិងធ្វើឱ្យស៊ីជម្រៅនូវការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជននៃប្រទេសទាំងពីរ ។
ថ្ងៃដដែល លោក Huai Jinpeng បានថ្លែងក្នុងកិច្ចសន្ទនាគ្នារវាងសកលវិទ្យាល័យធិការរវាងចិននិងអ៊ីតាលីដែលបើកធ្វើនៅសកលវិទ្យាល័យប៉េកាំងថា ឆ្នាំនេះជាខួបទី២០នៃការបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រដោយគ្រប់ជ្រុងជ្រោយរវាងចិននិងអ៊ីតាលី ។ បច្ចុប្បន្ននេះ ការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការផ្នែកអប់រំរវាងចិននិងអ៊ីតាលីបានលេចចេញនិម្មាបនកម្មដែលគ្របដណ្តប់ដោយគ្រប់ជ្រុងជ្រោយ មានវិស័យទូលំទូលាយនិងមានស្រទាប់ជាច្រើន ។ ចិនជាប្រទេសប្រភពធំទីមួយរបស់និស្សិតបន្តវិជ្ជាអ៊ីតាលី ចំនួននិស្សិតបន្តវិជ្ជារបស់អ៊ីតាលីនៅប្រទេសចិនបានកាន់ចំណាំត់ថ្នាក់លេខ៥ខាងមុខនៃប្រទេសអឺរ៉ុបដោយនឹងនរ ។ នៅឆ្នាំ២០១៦ អ៊ីតាលីបានដាក់បញ្ចូលការបង្រៀនភាសាចិនចូលក្នុងប្រព័ន្ធអប់រំជាតិ ។ សកលវិទ្យាល័យរបស់ភាគីទាំងពីរបានធ្វើសហប្រតិបត្តិការក្នុងការរៀបចំភូមិគ្រឹះនិងគម្រោងអប់រំដោយសហការគ្នាដែលលើសពីបរិញ្ញបត្រចំនួន៤៥ ៕