ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Li Qiang នាយករដ្ឋមន្ត្រីចិនបានជួបពិភាក្សាការងារជាមួយលោក Prabowo Subianto ប្រធានាធិបតីឥណ្ឌូណេស៊ី និងលោ Sergio Mattarella ប្រធានាធិបតីអ៊ីតាលីដោយឡែកពីគ្នា
2024-11-10 11:41:06cri
Share with:

      ព្រឹកថ្ងៃទី ៩ ខែវិច្ឆិកា លោក Li Qiang នាយករដ្ឋមន្ត្រីចិនបានជួបពិភាក្សាការងារដោយឡែកពីគ្នាជាមួយលោក Prabowo Subianto ប្រធានាធិបតីឥណ្ឌូណេស៊ី និងលោ Sergio Mattarella ប្រធានាធិបតីអ៊ីតាលីនៅវិមានសភាប្រជាជនក្រុងប៉េកាំង។

      ពេលជួបពិភាក្សាជាមួយលោកប្រធានាធិបតីឥណ្ឌូណេស៊ី លោក Li Qiang បានលើកឡើងថា ភាគីចិនមានឆន្ទៈធ្វើជាអ្នកជិតខាងល្អ និងដៃគូល្អរបស់ឥណ្ឌូណេស៊ីជានិច្ច រួមជាមួយឥណ្ឌូណេស៊ីអនុវត្តជាក់ស្តែងនូវមតិឯកភាពរួមដ៏សំខាន់របស់ប្រមុខរដ្ឋនៃប្រទេសទាំងពីរ ផ្សព្វផ្សាយចំណងមិត្តភាពប្រពៃណី ធ្វើឱ្យស៊ីជម្រៅនូវការកសាងទំនុកចិត្តលើគ្នាខាងនយោបាយ ត្រួសត្រាយកិច្ចសហប្រតិបត្តិការជាក់ស្តែង ដើម្បីផ្តល់ការគាំទ្រដ៏រឹងមាំសម្រាប់ប្រទេសទាំងពីចិន-ឥណ្ឌូណេស៊ីដើរតាមផ្លូវអិវឌ្ឍន៍ទំនើបកម្ម និងរួមចំណែកជាកម្លាំងកាន់តែខ្លាំងសម្រាប់ការជំរុញវឌ្ឍនភាព វិបុលភាព និងស្ថិរភាពក្នុងតំបន់ និងសកល។

      ពេលជួបពិភាក្សាជាមួយលោកប្រធានាធិបតីអ៊ីតាលី លោក Li Qiang បានលើកឡើងថា បច្ចុប្បន្ន ទំនាក់ទំនងចិន-អ៊ីតាលីបានរក្សាការអភិវឌ្ឍដោយរឹងមាំនិងស្ថិរភាព កិច្ចសហប្រតិបត្តិការនិងការផ្លាស់ប្តូរលើគ្រប់វិស័យមានភាពកាន់តែស៊ីជម្រៅ ពីមួយថ្ងៃទៅមួយថ្ងៃ ហើយទទួលបានសមិទ្ធផលជាក់ស្តែងថ្មីជាបន្តបន្ទាប់។ ភាគីចិនមានឆន្ទៈរួមសហការជាមួយភាគីអ៊ីតាលី ចាត់ទុកខួបអនុស្សាវរីយ៍លើកទី ២០ នៃការបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយជាកាលានុវត្តភាព បន្តផ្សាព្វផ្សាយមិត្តភាពប្រពៃណី បង្កើនកិច្ចសហប្រតិបត្តិការផ្តល់ផលប្រយោជន៍ដល់គ្នាដោយគ្រប់ជ្រុងជ្រោយ ដើម្បីជំរុញទំនាក់ទំនងទ្វេភាគីឱ្យឈានទៅកាន់កម្រិតខ្ពស់ថែមទៀត៕

អ្នកបកប្រែ:王昭君
ប្លុកពិសេស