ដើម្បីធ្វើឱ្យការប្រើប្រាស់ឈ្មោះតំបន់ពាក់ព័ន្ធមានបទដ្ឋានថែមទៀត ក្រសួងធនធានធម្មជាតិចិន និងក្រសួងកិច្ចការស៊ីវិលចិនបានប្រកាសពីឈ្មោះតាមស្តង់ដារនៃកោះ និងថ្មប៉ប្រ៉ះទឹកចិនមួយចំនួននៅសមុទ្រខាងត្បូង។ «ឈ្មោះតាមស្តង់ដារមួយចំនួននៃបណ្តាកោះនៅសមុទ្រចិនខាងត្បូងរបស់ប្រទសចិន» ដែលប្រកាសដោយគណៈកម្មាធិការឈ្មោះកន្លែងរបស់ប្រទេសចិនកាលពីខែមេសាឆ្នាំ១៩៨៣ និង «សារាចររបស់ក្រសួងធនធានធម្មជាតិចិន និងក្រសួងកិច្ចការស៊ីវិលចិនស្តីពីឈ្មោះតាមស្តង់ដារនៃកោះ ថ្មប៉ប៉្រះទឹក និងតួអង្គភូមិសាស្រ្តបាតសមុទ្រមួយចំនួននៅសមុទ្រចិនខាងត្បូងរបស់ប្រទេសចិន» ដែលប្រកាសដោយក្រសួងធនធានធម្មជាតិចិន និងក្រសួងកិច្ចការស៊ីវិលចិនកាលពីខែមេសាឆ្នាំ២០២០ បន្តមានសុពលភាព សូមគ្រប់មជ្ឈដ្ឋានប្រើប្រើស់ឈ្មោះតាមស្តង់ដារដែលត្រូវបានប្រកាសដោយត្រឹមត្រូវ៕