ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកPutinប្រធានាធិបតីរុស្ស៊ីអនុម័ត《សន្ធិសញ្ញាទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ》រវាងរុស្ស៊ី-កូរ៉េខាងជើង
2024-11-10 15:04:25cri
Share with:

   ថ្ងៃទី៩ខែវិច្ឆិកា  លោកPutinប្រធានាធិបតីរុស្ស៊ីបានចុះហត្ថលេខាលើឯកសារច្បាប់ដោយអនុម័តសន្ធិសញ្ញាទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងរុស្ស៊ី-កូរ៉េខាងជើងដែលភាគីរុស្ស៊ីបានចុះហត្ថលេខាមុននេះជាមួយកូរ៉េខាងជើង។

      សន្ធិសញ្ញានេះបានកំណត់ថា  ភាគីទាំងពីរនឹងឈរលើនីតិប្បញ្ញត្តិរបស់ខ្លួន និងកាតព្វកិច្ចអន្តរជាតិ រក្សានិងអភិវឌ្ឍទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយក្នុងរយៈពេលវែងដោយឈរលើមូលដ្ឋានគោរពអធិបតេយ្យភាពជាតិទៅវិញទៅមក និងការមិនរំលោភទឹកដី  មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងនិងសមភាពជាដើម។ ភាគីទាំងពីរបានឯកភាពគ្នាអំពីការបង្កើតយន្តការសកម្មភាពរួមនិងពង្រឹងសមត្ថភាពការពារជាតិដើម្បីបង្ការមិនឱ្យសង្គ្រាមកើតឡើង  ហើយធានាសន្តិភាពនិងសន្តិសុខក្នុងតំបន់និងអន្តរជាតិ។

      សន្ធិសញ្ញាទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនឹងចូលជាធរមានចាប់ពីថ្ងៃផ្លាស់ប្តូរលិខិតអនុម័ត៕

អ្នកបកប្រែ:冯辉
ប្លុកពិសេស