ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ឯកអគ្គរដ្ឋទូតចិនប្រចាំនៅសហរដ្ឋអាមេរិក៖ប្រទេសចិននិងសហរដ្ឋអាមេរិកគួរគោរពគ្នាទៅវិញទៅមក រួមរស់ដោយសន្តិសហវិជ្ជមាននិងធ្វើកិច្ចសហប្រតិបតិ្តការឈ្នះ-ឈ្នះ
2024-11-10 12:39:20cri
Share with:

    នៅថ្ងៃទី ៧ ខែវិច្ឆិកា លោក Xie Feng ឯកអគ្គរដ្ឋទូតចិនប្រចាំនៅសហរដ្ឋអាមេរិកបានអញ្ជើញថ្លែងសុន្ទរកថាតាមរយៈប្រព័ន្ធវីដេអូក្នុងពិធីលៀងសាយភោជន៍របស់គណៈកម្មាធិការទូទាំងប្រទេសស្ដីពីពាណិជ្ជកម្មរវាងអាមេរិកនិងចិនដើម្បីរំលឹកខួបទី ៤៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងចិននិងសហរដ្ឋអាមេរិក ។

    ថ្លែងក្នុងសុន្ទរកថា លោក Xie Feng បានលើកឡើងថា គោលការណ៍ទាំងបីស្តីពីការគោរពគ្នាទៅវិញទៅមក ការរួមរស់ដោយសន្តិសហវិជ្ជមាននិងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះដែលលើកឡើងដោយលោកប្រធានរដ្ឋចិន Xi Jinping វាមិនត្រឹមតែជាការបូកសរុបបទពិសោធន៍ដ៏ជ្រាលជ្រៅនៃទំនាក់ទំនងចិន-អាមេរិកក្នុងរយៈពេលរាប់សិបឆ្នាំកន្លងមកប៉ុណ្ណោះទេ ថែមទាំងក៏ជាវិធីសាស្រ្តរួមរស់ជាមួយគ្នាដ៏ត្រឹមត្រូវរវាងប្រទេសទាំងពីរក្នុងយុគសម័យថ្មីផងដែរ ។ រំពឹងថា ភាគីអាមេរិកអាចដើរស្របទិសដៅជាមួយចិនដើម្បីធ្វើការជ្រើសរើសដ៏ត្រឹមត្រូវដែលសមស្របនឹងនិន្នាការទូទៅនៃយុគសម័យនិងដួងចិត្តរបស់ប្រជាជន ក៏ដូចជារួមគ្នាជំរុញឱ្យទំនាក់ទំនងចិន-អាមេរិកវិវឌ្ឍរីកចម្រើនតាមទិសដៅប្រកបដោយស្ថិរភាព ភាពល្អបរិសុទ្ធនិងចីរភាព ។ ភាពជោគជ័យរៀងៗខ្លួនរបស់ចិននិងអាមេរិកគឺជាឱកាសសម្រាប់គ្នាទៅវិញទៅមក តែមិនមែនជាបញ្ហាប្រឈមនោះទេ ។ ភពផែនដីដ៏ធំល្វឹងល្វើយអាចផ្តល់លំហកាន់តែទូលំទូលាយសម្រាប់ការអភិវឌ្ឍរៀងខ្លួនរបស់ចិននិងអាមេរិក ក៏ដូចជាវិបុលភាពរួមផងដែរ ។

    លោក Xie Feng បានលើកឡើងថា ប្រទេសចិនស្វាគមន៍សហគ្រាសអាមេរិកកាន់តែច្រើនមកវិនិយោគនិងប្រកបអាជីវកម្មនៅប្រទេសចិន ហើយក៏រំពឹងទុកថា ចិននិងសហរដ្ឋអាមេរិកនឹងបង្កើនកិច្ចសន្ទនានិងកិច្ចសហប្រតិបត្តិការលើបញ្ហាប្រឈមជាសកល ដូចជាបម្រែបម្រួលអាកាសធាតុនិងបញ្ញាសិប្បនិម្មិតជាដើមដែលនឹងផ្តល់ផលប្រយោជន៍ដល់ប្រទេសទាំងពីរផង ក៏មានអំណោយផលដល់ពិភពលោកផងដែរ ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស