ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinping ប្រធានរដ្ឋចិនបានផ្ញើសារលិខិតអបអរសាទរជូនចំពោះព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៧១នៃទិវាបុណ្យឯករាជ្យនៃព្រះរាជាណាចក្រកម្ពុជា
2024-11-09 15:16:54cri
Share with:

ថ្ងៃទី៩ខែវិចិ្ឆកា លោក Xi Jinping ប្រធានរដ្ឋចិនបានផ្ញើសារលិខិតអបអរសាទរជូនចំពោះព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧១នៃទិវាបុណ្យឯករាជ្យនៃព្រះរាជាណាចក្រកម្ពុជា ។

លោក Xi Jinping បានលើកឡើងថា ប៉ុន្មានឆ្នាំកន្លងទៅនេះ កម្ពុជាបានរក្សាស្ថិរភាពខាងនយោបាយ ការអភិវឌ្ឍមាននិន្នាការល្អប្រសើរ ហើយជីវភាពរស់នៅរបស់ប្រជាជនត្រូវបានកែលម្អជាបន្តបន្ទាប់ ។ ក្នុងនាមជាប្រទេសជិតខាងដ៏មេត្រីភាពនិងជាមិត្តដែកថែប ចិនមានក្តីសោមនស្សរីករាយយ៉ាងស្មោះត្រង់ចំពោះរឿងនេះ ។ ភាគីចិននឹងគាំទ្រយ៉ាងមុតមាំចំពោះកម្ពុជាដូចពេលមុនៗក្នុងការគាំពារស្ថិរភាព ជំរុញការអភិវឌ្ឍនិងកែលម្អជីវភាពរស់នៅរបស់ប្រជាជន ។ ជឿជាក់ថា កម្ពុជាមុខជានឹងដើរតាមផ្លូវអភិវឌ្ឍន៍ដែលសមស្របនឹងសភាពការណ៍ជាតិរបស់ខ្លួនឱ្យបានល្អ ដើម្បីត្រួសត្រាយស្ថានភាពថ្មីនៃបុព្វហេតុកសាងប្រទេសជាតិ ។

លោក Xi Jinping បានគូសបញ្ជាក់ថា ក្នុងរយៈពេលមួយឆ្នាំកន្លងទៅនេះ កិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិននិងកម្ពុជាទទួលបានការវិវឌ្ឍរីកចម្រើនជាវិជ្ជមាន ការប្រាស្រ័យទាក់ទងជាន់ខ្ពស់មានភាពជិតស្និទ្ធ កិច្ចសហប្រតិបត្តិការជាក់ស្តែងមានភាពស៊ីជម្រៅជាបន្តបន្ទាប់ ការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជនក៏មានភាពល្អប្រសើរដែរ ដែលនាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់ប្រជាជននៃប្រទេសទាំងពីរ ។ ខ្ញុំយកចិត្តទុកដាក់ខ្ពស់ដល់ការអភិវឌ្ឍទំនាក់ទំនងរវាងចិននិងកម្ពុជា ហើយរីករាយរួមជាមួយព្រះអង្គបង្កើនការណែនាំយុទ្ធសាស្ត្រចំពោះទំនាក់ទំនងរវាងប្រទេសទាំងពីរ ពួតដៃគ្នាកសាងសហគមន៍រួមវាសនារវាងចិននិងកម្ពុជាក្នុងយុគសម័យថ្មីដែលប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់និងស្តង់ដារខ្ពស់ ៕

 

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស