នៅថ្ងៃទី ៩ ខែវិច្ឆិកា លោក Wang Yi រដ្ឋមន្ត្រីក្រសួងការបរទេសចិនបានផ្ញើសារលិខិតជូនចំពោះលោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជាដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៧១ នៃទិវាបុណ្យឯករាជ្យជាតិរបស់ព្រះរាជាណាចក្រកម្ពុជា ។
ថ្លែងក្នុងសារលិខិត លោក Wang Yi បានថ្លែងថា បច្ចុប្បន្ននេះ និន្នាការអភិវឌ្ឍន៍នៃទំនាក់ទំនងរវាងចិននិងកម្ពុជាមានសភាពល្អប្រសើរ ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរបានរក្សាការប្រស្រ័យទាក់ទងគ្នាយ៉ាងជិតស្និទ្ធដោយបានឈានដល់គំនិតឯកភាពរួមដ៏សំខាន់ស្តីពីការធ្វើឱ្យស៊ីជម្រៅនូវការកសាងសហគមន៍រួមវានសារវាងចិននិងកម្ពុជាក្នុងយុគសម័យថ្មីដែលបានចង្អុលបង្ហាញទិសដៅនៃការអភិវឌ្ឍទំនាក់ទំនងរវាងចិននិងកម្ពុជា ។ ប្រទេសចិនរីករាយរួមសហការជាមួយកម្ពុជាដើម្បីអនុវត្តយ៉ាងផ្ចិតផ្ចង់នូវគំនិតឯកភាពរួមដ៏សំខាន់របស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ បំពេញបន្ថែមក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការ"ត្បូងពេជ្រ"ជាបន្តបន្ទាប់ដើម្បីជំរុញឱ្យកិច្ចសហប្រតិបតិ្តការជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិននិងកម្ពុជាទទួលបានការវិវឌ្ឍរីកចម្រើនដ៏វិជ្ជមានថ្មីថែមទៀត ៕