កាលពីថ្ងៃទី៨ខែវិចិ្ឆកា សំដៅចំពោះការដែលហ្វីលីពីនចុះហត្ថលេខាលើ “សេចក្តីព្រាងច្បាប់ស្តីពីលំហសមុទ្រ”ឱ្យទៅជាច្បាប់ គណៈកម្មាធិការកិច្ចការបរទេសនៃសភាតំណាងប្រជាជនទូទាំងប្រទេសចិនបានចេញផ្សាយសេចក្តីថ្លែងការណ៍ ។
សេចក្តីថ្លែងការណ៍លើកឡើងថា កាលពីថ្ងៃទី៨ខែវិចិ្ឆកា ហ្វីលីពីនមិនអើពើការប្រឆាំងយ៉ាងខ្លាំងនិងការតវ៉ាយ៉ាងម៉ឺងម៉ាត់របស់ភាគីចិន ទទូចអនុម័តអ្វីដែលហៅថា “សេចក្តីព្រាងច្បាប់ស្តីពីលំហសមុទ្រ” ដែលដាក់បញ្ចូលដោយខុសច្បាប់នូវកោះនិងថ្មប៉ប្រះទឹកភាគច្រើននិងលំហសមុទ្រពាក់ព័ន្ធនៃកោះ Huangyan និងប្រជុំកោះ Nansha របស់ចិនចូលក្នុងតំបន់សមុទ្ររបស់ភាគីហ្វីលីពីន ហើយប៉ុនប៉ងពង្រឹងការកាត់ក្តីខុសច្បាប់នៃសំណុំរឿងមជ្ឈត្តកម្មស្តីពីសមុទ្រចិនខាងត្បូងតាមទម្រង់នីតិប្បញ្ញត្តិក្នុងស្រុក ។ ទង្វើនេះបានរំលោភយ៉ាងធ្ងន់ធ្ងរនូវអធិបតេយ្យភាពទឹកដីនិងសិទ្ធិនិងផលប្រយោជន៍សមុទ្ររបស់ចិននៅសមុទ្រចិនខាងត្បូង ។ សភាតំណាងប្រជាជនទូទាំងប្រទេសចិនសម្តែងការប្រឆាំងយ៉ាងមុតមាំចំពោះការនេះ ហើយថ្កោលទោសយ៉ាងខ្លាំងចំពោះការនេះដែរ ។
ចិនដាស់តឿនភាគីហ្វីលីពីនបញ្ឈប់ភ្លាមនូវទង្វើខុសច្បាប់ដែលរំលោភអធិបតេយ្យភាពទឹកដីនិងសិទ្ធិនិងផលប្រយោជន៍សមុទ្ររបស់ចិន បញ្ឈប់ភ្លាមនូវរាល់សកម្មភាពឯកតោភាគីណាទាំងអស់ដែលប្រហែលនឹងបណ្តាលឱ្យការវិវាទនៅសមុទ្រចិនខាងត្បូងពង្រីកធំនិងនាំឱ្យស្ថានការណ៍មានភាពស្មុគស្មាញ ព្រមទាំងបញ្ឈប់ភ្លាមនូវសកម្មភាពខុសឆ្គងដែលបំផ្លាញស្ថានភាពទូទៅនៃទំនាក់ទំនងរវាងហ្វីលីពីននិងចិននិងសន្តិភាពនិងស្ថិរភាពនៅសមុទ្រចិនខាងត្បូងដោយចេតនា ៕