ថ្ងៃទី៨ខែវិច្ឆិកា កិច្ចប្រជុំលើកទី១២នៃគណៈកម្មាធិការអចិន្រ្តៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី១៤បានពិនិត្យពិភាក្សានិងអនុម័តវិធានការបំប្លែងបំណុលដែលមានភាពខ្លាំងបំផុតក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ពោលគឺបង្កើនពិដានបំណុលរបស់រដ្ឋបាលមូលដ្ឋានចំនួន៦ទ្រីលានយាន់ប្រាក់ចិន សម្រាប់បំប្លែងបំណុលកំបាំងដែលមានស្រាប់ ដើម្បីផ្តល់លំហអភិវឌ្ឍន៍ដល់រដ្ឋបាលមូលដ្ឋានក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនិងធានាជីវភាពរស់នៅរបស់ប្រជាជនឱ្យបានកាន់តែល្អ។
លោកLanFoanរដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុចិនបានណែនាំក្នុងសន្និសីទសារព័ត៌មាននៃកិច្ចប្រជុំលើកទី១២នៃគណៈកម្មាធិការអចិន្រ្តៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី១៤ថា ចាប់ពីឆ្នាំ២០២៤ឡើងទៅ ប្រទេសចិននឹងចាត់ចែងថវិកាចំនួន៨០០ប៊ីលានយាន់ប្រាក់ចិនក្នុងប័ណ្ណបំណុលពិសេសនៃរដ្ឋបាលមូលដ្ឋានជារៀងរាល់ឆ្នាំក្នុងរយៈ៥ឆ្នាំជាប់ៗគ្នា ដើម្បីប្រើប្រាស់ក្នុងការបំប្លែងបំណុល តាមការប៉ាន់ប្រមាណ អាចបំប្លែងបំណុលកំបាំងសរុបចំនួន៤ទ្រីលានយាន់ប្រាក់ចិន ។
លោកLanFoanបានថ្លែងថា បន្ទាប់ពីគោលនយោបាយទាំងនេះបានរួមគ្នាដើរតួនាទីដ៏សំខាន់ នៅមុនឆ្នាំ២០២៨ បំណុលកំបាំងសរុបដែលអាជ្ញាធរមូលដ្ឋានត្រូវបំប្លែងបានកាត់បន្ថយពី១៤,៣ទ្រីលានយាន់ប្រាក់ចិនមកនៅត្រឹម២,៣ទ្រីលានយាន់ប្រាក់ចិន កម្លាំងសម្ពាធបំប្លែងបំណុលរបស់រដ្ឋបាលមូលដ្ឋាននឹងត្រូវកាត់បន្ថយយ៉ាងខ្លាំង៕