ថ្ងៃទី ៨ ខែវិច្ឆិកា លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិនបានធ្វើជាអធិបតីក្នុងសន្និសីទកាសែតជាប្រចាំ មានអ្នកសារព័ត៌មានបានលើកសំណួរអំពីករណីដែលហ្វិលីពីនដាកក់ចេញអ្វីដែលហៅថា "ច្បាប់តំបន់សមុទ្រ” (Maritime Zones Act) និង "ច្បាប់ផ្លូវសមុទ្រប្រជុំកោះ" (Archipelagic Sea Lanes Act)។ ទាក់ទិននឹងករណីនេះ លោកស្រី Mao Ning បានលើកឡើងថា ក្រសួងការបរទេសចិនបានកោះហៅឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំនៅចិន ហើយលើកឡើងការពិភាក្សាយ៉ាងម៉ឺងម៉ាត់។
លោកស្រី Mao Ning បានគូសបញ្ជាក់ថា អ្វីដែលហៅថា "ច្បាប់តំបន់សមុទ្រ”របស់ហ្វីលីពីនបានដាក់បញ្ចូលដោយខុសច្បាប់នូវកោះ Huangyan និងកោះនិងថ្មប៉ប្រះទឹកភាគច្រើននិងលំហសមុទ្រពា់ព័ន្ធនៅប្រជុំកោះ Nasha របស់ប្រទសចិនចូលក្នុងតំបន់សមុទ្ររបស់ហ្វីលីពីន ប៉ុនបង់ពង្រឹងការកាត់ក្តីដោយខុសច្បាប់ក្នុងសំណុំរឿងមជ្ឈត្តកម្មស្តីពីសមុទ្រចិនខាងត្បូងតាមទម្រង់នីតិប្បញ្ញត្តិក្នុងស្រុក ទង្វើនេះបានរំលោភយ៉ាងធ្ងន់ធ្ងរនូវអធិបតេយ្យភាពទឹកដី និងសទ្ធិនិងផលប្រយោជន៍សមុទ្ររបស់ប្រទេសចិននៅសមុទ្រចិនខាងត្បូង ភាគីចិនសម្តែងការថ្កោលទោសយ៉ាងខ្លាំងក្លា និងប្រឆាំងយ៉ាងដាច់ខាត។
លោកស្រី Mao Ning បន្តទៀតថា អធិបតេយ្យភាពទឹកដី និងសទ្ធិនិងផលប្រយោជន៍សមុទ្ររបស់ប្រទេសចិននៅសមុទ្រចិនខាងត្បូង មានភស្តុតាងប្រវត្តិសាស្រ្តនិងផ្លូវច្បាប់ដ៏ពេញលេញ វាសមស្របនឹងច្បាប់អន្តរជាតិ ក្នុងនោះបូករួមទាំង«អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS )» នឹងមិនរងផលប៉ះពាល់ណាពីការដាក់ចេញ"ច្បាប់ស្តីពីតំបន់សមុទ្រ" របស់លីពីនពីននោះទេ។ អ្វីដែលហៅថាការកាត់ក្តីនៃសំណុំរឿងមជ្ឈត្តកម្មអំពីសមុទ្រចិនខាងត្បូង គឺខុសច្បាប់និងគ្មានសុពលភាព ភាគីចិនមិនទទួលយកនិងមិនទទួលស្គាល់ឡើយ ហើយប្រឆាំងនិងមិនទទួលយកការផ្តួចផ្តើមឬសកម្មភាពណាមួយដែលឈរលើមូលដ្ឋាននៃការកាត់ក្តីនេះ៕