ប៉ុន្មានថ្ងៃមុននេះ អ្នកសារព័ត៌មាននៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានយកបទសម្ភាសន៍ពិសេសជាមួយលោកCraig Allenប្រធានគណៈកម្មាធិការពាណិជ្ជកម្មរវាងអាមេរិកនិងចិនទូទាំងប្រទេសអាមេរិកដែលបានចូលរួមកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងចិននិងអាមេរិករយៈពេលជាយូរមក។ លោកបានថ្លែងថា ពិព័រណ៍នាំចូលចិនអន្តរជាតិមិនត្រឹមតែបានកសាងស្ពានសម្រាប់ពួកគេក្នុងការប្រាស្រ័យទាក់ទងជាមួយសហគ្រាសចិនប៉ុណ្ណោះទេ សក្ដានុពលកំណើននៃទីផ្សារចិនដ៏ធំធេងក៏បានធ្វើឱ្យសហគ្រាសអាមេរិកជាច្រើនផ្តោតសំខាន់លើប្រទេសចិនជាបន្តបន្ទាប់ទៀតផង។
លោកCraig Allenបានថ្លែងថា ខ្ញុំមានក្តីសោមនស្សរីករាយណាស់ដោយបានឃើញថាពិព័រណ៍នាំចូលចិនអន្តរជាតិបន្តធំធាត់ឡើងនិងទទួលការរីកចម្រើនជារៀងរាល់ឆ្នាំ ខ្ញុំគិតថាពិព័រណ៍នាំចូលចិនអន្តរជាតិឆ្នាំនេះគឺជាពិព័រណ៌ដ៏ល្អបំផុតបើប្រៀបធៀបនឹងលើកមុនៗ។ ក្រុមហ៊ុនជាច្រើនបានចុះកិច្ចសន្យានៅកន្លែងតាំងពិពណ៌ នេះគឺជាសញ្ញាវិជ្ជមានមួយដែលបញ្ជាក់ថា ការជួញដូរកំពុងសម្រេចបាន ហើយសហគ្រាសពេញចិត្តនឹងការវិនិយោគរបស់ខ្លួននៅក្នុងពិព័រណ៍នេះ។ ប្រទេសចិនគឺជាទីផ្សារដ៏សំខាន់ណាស់សម្រាប់ពួកយើងជានិច្ច ហើយពួកយើងនឹងខិតខំប្រឹងប្រែងពង្រីកការនាំចេញនិងការលក់នៅទីផ្សារចិន៕