ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិនថ្លែងថា៖ចិនគាំទ្រឱ្យបណ្តាភាគីនានារបស់មីយ៉ាន់ម៉ាសម្រេចបាននូវការផ្សះផ្សាខាងនយោបាយតាមរយៈការពិគ្រោះពិភាក្សាគ្នាដោយមេត្រីភាព
2024-11-08 16:31:18cri
Share with:

    នៅថ្ងៃទី ៧ ខែវិច្ឆិកា លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិនបានធ្វើជាអធិបតីក្នុងសន្និសីទសារព័ត៌មានជាប្រចាំ ។ មានអ្នកសារព័ត៌មានបានសួរសំណួរអំពីស្ថានការណ៍មីយ៉ាន់ម៉ា ។

    លោកស្រី Mao Ning បានថ្លែងថា គោលជំហររបស់ចិនលើបញ្ហាមីយ៉ាន់ម៉ា គឺ ច្បាស់លាស់ណាស់ យើងគាំទ្រភាគីមីយ៉ាន់ម៉ាក្នុងការគាំពារឯករាជ្យ អធិបតេយ្យភាព ការបង្រួបបង្រួមជាតិនិងបូរណភាពទឹកដីរបស់ខ្លួនព្រមទាំងគាំទ្រឱ្យបណ្តាភាគីនានារបស់មីយ៉ាន់ម៉ាសម្រេចបាននូវការផ្សះផ្សាខាងនយោបាយតាមរយៈការពិគ្រោះពិភាក្សាគ្នាដោយមេត្រីភាព ក៏ដូចជាគាំទ្រឱ្យភាគីមីយ៉ាន់ម៉ាចាប់ដំណើរការឡើងវិញនូវការធ្វើបរិវត្តកម្មនយោបាយផងដែរ ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស